281 likes | 563 Vues
សាកល វិទ្យាល័យ បញ្ញាជាតិ. មុខវិទ្យា PRINCIPLE OF MACROECONOMIC. ក្រុមទី ០៧. កិច្ចការស្រាវជ្រាវស្តីអំពី មីក្រូហិរញ្ញវត្ថុ. ណែនាំដោយសាស្រ្តាចារ្យ : អ៊ុក ចាន ់. សមាជិ កក្រុម :. នូ សំណាង ធូ ធីណា ថេង សុផាត ហុក វិចិត្រ្តា តូច កាវ៉េ ឡុង ធិតា. I និយមន័យ.
E N D
សាកល វិទ្យាល័យ បញ្ញាជាតិ មុខវិទ្យា PRINCIPLE OF MACROECONOMIC ក្រុមទី ០៧
កិច្ចការស្រាវជ្រាវស្តីអំពី មីក្រូហិរញ្ញវត្ថុ ណែនាំដោយសាស្រ្តាចារ្យ: អ៊ុកចាន់ សមាជិកក្រុម: នូ សំណាង ធូ ធីណា ថេង សុផាត ហុក វិចិត្រ្តា តូច កាវ៉េ ឡុង ធិតា
I និយមន័យ • មីក្រូហិរញ្ញវត្ថុ គឺជា ប្រព័ន្ធហរិញ្ញវត្ថុទាំងឡាយណា នៅក្នុងសេដ្ឋកិច្ចដែលជួយចាប់បន្ស៊ី រវាងការសន្សំ របស់មនុស្សម្នាក់ ជាមួយនឹងការវិនិយោគរបស់មនុស្សម្នាក់ផ្សេងទៀតដែលមានលក្ខណះទ្រង់ទ្រាយតូច។ • ស្ថាប័នហិរញ្ញវត្ថុត្រូវបានគេបែងចែកទៅជាពីរក្រុមធំៗគឺ : ទីផ្សារហិរញ្ញវត្ថុ (Financial markets) និង អន្តរការីហិរញ្ញវត្ថុ (Financial intermediaries)។
ទីផ្សារហិរញ្ញវត្ថុ គឺជាស្ថាប័នដែលតាមរយ:វានេះ មនុស្សម្នាក់ដែលមានបំណងសន្សំអាចផ្គត់ផ្គង់មូលនិធិ ដោយផ្ទាល់ទៅមនុស្សម្នាក់ទៀតដែលត្រូវការខ្ចី។ • ទីផ្សារហិរញ្ញវត្ថសំខាន់បំផុតនៅក្នុងសេដ្ឋកិច្ចមានចំនួនពីរ : ទីផ្សារសញ្ញាប័ណ្ណ(Bond market) នឹងទីផ្សារ ហ៊ុន(Stock market)។
សញ្ញាប័ណ្ណ (Bond)ជាប័ណ្ណនៃភាពជំពាក់បំណុល ដែលបញ្ជាក់អំពីកតព្វកិច្ចរបស់អ្នកខ្ចី ចំពោះអ្នក កាន់សញ្ញាប័ណ្ណ។ និយាយឲ្យសាមញ្ញ សញ្ញាប័ណ្ណគឺIOU។ • ហ៊ុន (Stock) តំណាងឲ្យភាពជាម្ចាស់កម្មសិទ្ធនៅក្នុងសហគ្រាស និងជាលទ្ធផល ជាការទាមទារ ផលចំណេញដែលក្រុមហ៊ុនទទួលបាន។
អន្តរការីហិរញ្ញវត្ថុ គឺជាស្ថាប័នហិរញ្ញវត្ថុដែលតាមរយ:វានេះ អ្នកសន្សំប្រាក់អាចផ្តល់ជាប្រយោលនូវ មូលនិធិរបស់ខ្លួនទៅដល់អ្នកខ្ចីប្រាក់បាន។ពាក្យ’’អន្តរការី’’ ឆ្លុះបញ្ចាំងអំពីតួនាទីរបស់ស្ថាប័នទាំងនេះនៅ ឈរចន្លោះអ្នកសន្សំប្រាក់ និងអ្នកខ្ចីប្រាក់។ • អន្តរការីហិរញ្ញវត្ថុដ៏សំខាន់បំផុត ២ ប្រភេទគឺ : ធនាគារ(Bank) និង សង្គហធន(Mutual funds)។ • ធនាគារគឺ ជាអន្តរការីហិរញ្ញវត្ថុ ដែលត្រូវទទួលយកប្រាក់បញ្ញើ ដែលប្រជាជនចង់សន្សំ និងប្រើប្រាស់ប្រាក់បញ្ញើទាំងនេះ ដើម្បីបង្កើតជាប្រាក់កម្ចីសម្រាប់ប្រជាជនដែល មានបំណងខ្ចី។
ធនាគារមានតួនាទីសំខាន់ទី ២ នៅក្នុងសេដ្ឋកិច្ចគឺថា ធនា • គារសម្របសម្រួលដល់ការទិញទំនិញ និងសេវាកម្មដោយអនុ ញ្ញាតឪ្យមនុស្សសរេសរមូលប្បទានប័ត្រទល់និងបញ្ញើរបស់ខ្លួននិង ជួយបង្កើតទ្រព្យសម្បត្តិពិសេសដែលមនុស្សអាចប្រើប្រាស់ជា មធ្យោបាយដោះដូរ។
សង្គហធន គឺជា គ្រឹះស្ថានដែលលក់ភាគហ៊ុនទៅសាធារណ: និងប្រើប្រាស់ប្រតិលាភ (ប្រាក់ចំណេញ) ដើម្បីទិញប្រមូល ឬ ផលប័ត្រ(Portfolio) នៃប្រភេទហ៊ុន និងសញ្ញាប័ណ្ណផ្សេងៗ ឬ ទាំងពីរ។ • គុណសម្បត្តិរបស់វាគឺថា ពួកវាអនុញ្ញាតឪ្យមនុស្សដែលមានលុយចំនួនតិចតួចអាចបង្កើតភាពចម្រុះមាន។ • គុណសម្បត្តិទី២សង្គហធនផ្តល់ឪ្យមនុស្សធម្មតា នូវការចូល • ទៅដល់ជំនួញរបស់អ្នកគ្រប់គ្រងលុយវិជ្ជាជីវ:។
គុណវិបត្តិរបស់វា គឺអ្នកទិញហ៊ុន និងសញ្ញាប័ណ្ណត្រូវផ្តល់ ប្រឹក្សាយ៉ាងល្អប្រសើរ ដោយផ្តោតការយកចិត្តទុកដាក់ទៅ និងពាក្យស្លោកមួយថា:”កុំទុកស៊ុតទាំងអស់របស់អ្នកនៅក្នុងកន្ត្រកតែមួយ” ដោយសារតែតម្លៃរបស់ហ៊ុនឬសញ្ញាប័ណ្ណគឺ មានហានិភ័យខ្ពស់ខ្លាំង។
IIប្រវត្តិ នៃ មីក្រូហិរញ្ញវត្ថុ • មីក្រូហិរញ្ញវត្ថុចាប់ផ្តើមមានដានស្នាមតាំងពីយូរណាស់មកហើយគឺចាប់តាំងពីពាក់កណ្តាលឆ្នាំ១៨០០ បាននៅពេលដែលទ្រឹស្តីរបស់លោក Lysander Spooner បានសរសេរថា ប្រាក់ចំណេញជាច្រើនកើត ចេញពីឥណទានតូចមួយប៉ុណ្ណោះ។ Mr. Lysander Spooner
នៅពេលបច្ចុប្បន្នតាមការបញ្ញាក់របស់មីក្រូហិរញ្ញវត្ថុបានលើកឡើងថា វាមានឬសគល់តាំងពីឆ្នំា ១៩៧០ នៅពេលដែលចាប់ផ្តើមអង្គភាពអាជីវកម្ម ដូចជា : ធនាគារ Grameen Bankក្នុងប្រទេសBang Ladeshដែលមីក្រូហិរញ្ញវត្ថុត្រូវកែប្រែដោយលោកMohammad Yunusវាជាកន្លែងដែលចាប់ផ្តើម និងបង្កើតនូវ ទ្រង់ទ្រាយនៃឌស្សាហកម្មមីក្រូហរិញ្ញវត្ថុនេះឲ្យកើតជារូបរាងឡើង។
ហេតុផលចម្បងដែលធ្វើឲ្យមីក្រូហរិញ្ញវត្ថុកំណត់យកកាលបរិច្ចេទនៅឆ្នាំ ១៩៧០ គឺដោយសារតែកម្មវិធីនេះអាចដំណើរការបង្ហាញឲ្យមនុស្ស មាន ជំនឿទៅលើផលតបស្នងដែលកើតចេញពីប្រាក់កម្ចីរបស់ពួកគេ ហើយវាអាចផ្តល់នូវសេវាកម្មហិរញ្ញវត្ថុ ដល់មនុស្សក្រីក្រដោយឆ្លងកាត់សហគ្រាស់ដោយមិនប្រើប្រាស់ប្រាក់ជំនួយ។
ធនាគារមីក្រូហិរញ្ញវត្ថុដែលបង្កើតមូលនិធិធនាគារអភិវឌ្ឍន៍សហគមន៍ នៅChicago ដំបូងគេគឺ Shore Bank ។ • មីក្រូហិរញ្ញវត្ថុខ្នាតអន្តរជាតិមានគោលបំណង ៥យ៉ាងគឺ : • ១.ការប៉ាន់ស្មាននិង ប្រតិបត្តិការនៃការវិភាគទានរបស់មីក្រូហរិញ្ញវត្ថុចំពោះMFIs
២.ការបង្កើតមីក្រូហិរញ្ញវត្ថុជាច្រើនដែលអាចមើលឃើញជាសាធារណះ ដោយមិនឲ្យដឹង និង ការយល់ដឹងពីសារ:សំខាន់ការអភិវឌ្ឍន៍នៃផ្នែកនេះ • ៣.ការផ្សព្វផ្សាយគួរតែអាចរួមបញ្ចូលវិស័យហិរញ្ញវត្ថុ • ៤.បង្កើតឲ្យមានប្រព័ន្ធគាំទ្រសំរាប់ការគាំទ្រដែលអាចចូលជាសេវាកម្មហិរញ្ញវត្ថុ • ៥.គារគាំទ្រដៃគូយុទ្ធសាស្រ្តដោយអនុគ្រោះដៃគូថ្មី និងស្ថាបនាកែប្រែពង្រីកទៅដល់ភាពជោគ ជ័យនៃមីក្រូហិរញ្ញវត្ថុទាំងអស់។
III សកម្មភាពមីក្រូហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជា • គិតត្រឹមថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១១ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន 29បានទទួលអាជ្ងាប័ណ្ណពីធនាគារជាតិនៃកម្ពុជា ដែលក្នុងនោះមាន ៧ ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមានអាជ្ញាប័ណ្ណទទួលប្រាក់បញ្ញើ។ • ការរីកចំរើននេះឆ្លុះបញ្ចាំងតាមរយះការកើន ឡើងនៃទ្រព្យសកម្មសរុបក្នុងវិស័យទាំងមូលចំនួន ៤៧.៩៧% ដែលកើនឡើងពីចំនួន ២,០៥១,៤៨៤ លានរៀល(៥០,៦១៦លានដុល្លាអាមេរិច) នាដំណាច់ឆ្នាំ២០១០រហូតដល់ ៣,០២៥,០៨៣ លានរៀល (៧៤,៨៩៧លានដុល្លាអាមេរិច)នាដំណាច់ឆ្នាំ ២០១១។
វិស័យមីក្រូហិរញ្ញវត្ថុមិនត្រឹមតែរួមចំណែកដល់ ការកាត់បន្ថយ ភាពក្រីក្ររបស់ប្រជាជននៅតំបន់ជនបទតាមរយ:សេវាកម្មមីក្រូហិរញ្ញវត្ថុប៉ុណ្ណោះទេ វិស័យ នេះក៏បានផ្តល់ឪកាសការងារដល់និស្សិតកម្ពុជាជាច្រើននាក់ ដែលបានបញ្ចប់ការសិក្សាផងដែរ។ • គិតត្រឹម ខែ ធ្នូ ឆ្នាំ ២០១១ ចំនួននិយោជិកសរុបដែលបំរើការក្នុងវិស័យមីក្រូហិរញ្ញវត្ថុមានចំនួន ៩៧៤៤ នាក់ដែល ក្នុងនោះ ២៦១៧នាក់ជាស្ត្រី។ • គិតត្រឹមថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០១១ ដើមទុនបានចុះបញ្ជីសរុបដែលគ្រប់គ្រង ដោយភាគទុនិកកម្ពុជាមានចំនួន២៣% និងភាគទុនិកបរទេសមានចំនួន៧៧%។
ប្រាក់ចំណេញសុទ្ធសរុបក្នុងឆ្នាំ 2011មានចំនួន ១១០,១១៧ លានរៀល (២,៧២៦លានដុ លា្លរអាមេរិច) ដែលកើនឡើងចំនួន ៦៣% ពីដំណាច់ឆ្នាំ ២០១០។ អនុបាតប្រាក់ចំណេញធៀបនិងទ្រព្យ សកម្ម និងមូលនិធិភាគទុនិកមានចំនួន ៣.៦៤% និង១៥.១០% រៀងគ្នា។ • ទ្រព្យសកម្មសរុបធៀប និង ផលិតផលក្នុងស្រុកសរុបកើនឡើងពី៥៦% ក្នុងឆ្នាំ ២០១០ រហូតដល់៦៣% ក្នុងឆ្នាំ ២០១១។ • ឥណទានសរុប និង ប្រាក់បញ្ញើរសរុបធៀបនិងផលិតផលក្នុងស្រុកសរុបបានកើនឡើងដល់ ៣៤% និង ៤១%រៀងគ្នាពី២៨% និង៣៧%ក្នុងឆ្នាំមុន។
IVផលប៉ះពាល់នៃមីក្រូហិរញ្ញវត្ថុទៅលើគ្រួសារក្រីក្រIVផលប៉ះពាល់នៃមីក្រូហិរញ្ញវត្ថុទៅលើគ្រួសារក្រីក្រ • ទន្ទឹមនិងការផ្តល់ផលប្រយោជន៍ចំពោះមីក្រូហិរញ្ញវវត្ថុវាក៏បានផ្តល់ផលប៉ះពាល់មួយចំនួន ទៅដល់ គ្រួសារក្រីក្រផងដែរ ដូចជា : ការប្រាក់ខ្ពស់ និងមានរយះពេលខ្លីចំពោះកិច្ចសន្យាដែលត្រូវសង។
ផលិតផលរបស់មីក្រូហិរញ្ញវត្ថុ គឺជាសេវាកម្ម ការផ្តល់ប្រាក់កម្ចី និងផ្តល់ការប្រាក់ទៅដល់អ្នកដាក់សន្សំ។ ចំពោះប្រាក់កម្ចីវិញមីក្រូហិរញ្ញវត្ថុផ្តល់ប្រាក់កម្ចី ប៉ុន្តែទន្ទឹមនិងការ ផ្តល់នេះពួកគេបានធ្វើកិច្ចសន្យាដោយបញ្ចាំដី ទ្រព្យសម្បត្តិ លើសពីនេះទៀតខាងមីក្រូហិរញ្ញវត្ថុដាក់រយះ ពេលនៃការខ្ចី ទៅតាមទឹកប្រាក់នៃការខ្ចី។
អរគុណ ដែលបានយកចិត្តទុកស្តាប់ Any question