1 / 27

សេចក្តីផ្តើម ជំនួយអន្តរជាតិដើម្បីកិច្ចអភិវឌ្ឍ

សេចក្តីផ្តើម ជំនួយអន្តរជាតិដើម្បីកិច្ចអភិវឌ្ឍ. Navuth Chay ( Ph.D ) navuthchay@gmail.com 017 285007 / 097 5 285 007. ការអភិវឌ្ឍ. និយមន័យការអភិវឌ្ឍ៖ ការធ្វើឲ្យទំនើប ជឿនលឿន? គោលដៅនៃការអភិវឌ្ឍ៖ ភាពទំនើប? ភាពទាន់សម័យ ភាពជឿនលឿន? សំភារៈទំនើប? ការរស់នៅដោយមានសំភារៈ. និយមន័យ.

vivien
Télécharger la présentation

សេចក្តីផ្តើម ជំនួយអន្តរជាតិដើម្បីកិច្ចអភិវឌ្ឍ

An Image/Link below is provided (as is) to download presentation Download Policy: Content on the Website is provided to you AS IS for your information and personal use and may not be sold / licensed / shared on other websites without getting consent from its author. Content is provided to you AS IS for your information and personal use only. Download presentation by click this link. While downloading, if for some reason you are not able to download a presentation, the publisher may have deleted the file from their server. During download, if you can't get a presentation, the file might be deleted by the publisher.

E N D

Presentation Transcript


  1. សេចក្តីផ្តើម ជំនួយអន្តរជាតិដើម្បីកិច្ចអភិវឌ្ឍ NavuthChay (Ph.D) navuthchay@gmail.com 017 285007 / 097 5 285 007

  2. ការអភិវឌ្ឍ • និយមន័យការអភិវឌ្ឍ៖ ការធ្វើឲ្យទំនើប ជឿនលឿន? • គោលដៅនៃការអភិវឌ្ឍ៖ ភាពទំនើប? ភាពទាន់សម័យ ភាពជឿនលឿន? សំភារៈទំនើប? ការរស់នៅដោយមានសំភារៈ navuthchay@gmail.com

  3. និយមន័យ • លំហូរនៃថវិកាដែលមានគោលដៅចំបងគឺ ការអភិវឌ្ឍសេដ្ឋកិច្ច និងសុខុមាលភាពរបស់បណ្តាប្រទេសកំពុងអភិវឌន្ឍ ហើយដែល​​ក្នុងនោះមានយ៉ាងតិច ២៥%​នៃថវិកា គឺជាជំនួយឥតសំណង • ODA មានរួមមានក្នុងរូបភាពទ្វេភាគី និងពហុភាគី navuthchay@gmail.com

  4. ពាក្យថា ODA ត្រូវបានគេប្រើជាដំបូង​នៅឆ្នាំ ១៩៦៩ ដោយគណកម្មការផ្តល់ជំនួយដើម្បីកិច្ចអភិវឌ្ឃ (Development Assistance Committee -DAC) នៃអង្គការដើម្បីសហប្រតិបតិ្តការសេដ្ឋកិច្ច និងអភិវឌ្ឍ (the Organization for Economic Co-operation and Development - OECD) • ពាក្យនេះត្រូវបានប្រើជាទូទៅនៅក្នុងមជ្ឈដ្ឋានអ្នកសិក្សា អ្នកសារពត៌មាន អ្នកអភិវឌ្ឍ សម្រាប់ការបរិយាយដល់លំហូរនៃជំនួយអន្តរជាតិ។ ប្រាក់កម្ចី ក៏ពេលខ្លះក៏មានរួមបញ្ចូលក្នុង ODA ផងដែរ។ navuthchay@gmail.com

  5. គណកម្មការផ្តល់ជំនួយដើម្បីកិច្ចអភិវឌ្ឃ (DAC) នៃអង្គការដើម្បីសហប្រតិបតិ្តការសេដ្ឋកិច្ច និងអភិវឌ្ឍ (OECD)គឺជាវេទិកាសម្រាប់រដ្ឋសមាជិកនៃ OECD មួយចំនួនធ្វើការពិភាក្សាលើបញ្ហាពាក់ព័ន្ធនឹងជំនួយដើម្បីកិច្ចអភិវឌ្ឍ និងការកាត់បន្ថយភាពក្រីក្រនៅក្នុងប្រទេសកំពុងអភិវឌ្ឍ។ • គឺជាសំលេង និងជាកន្លែងសម្រាប់ និងរបស់បណ្តាប្រទេសម្ចាស់ជំនួយសំខាន់ៗនៅក្នុងពិភពលោក។ OECD/DAC navuthchay@gmail.com

  6. សមាជិករបស់ DAC មាន២៤​ប្រទេស ជាសមាជិកពេញសិទ្ធរបស់គណកម្មការ។ ធនាគារពិភពលោក ស្ថាប័នរូបីយវត្ថុអន្តរជាតិ និងអង្គការសហប្រជាជាតិដើម្បីកិច្ចអភិវឌ្ឍ ចូលរួមក្នុងគណកម្មការនេះ ក្នុងនាមជាអ្នកអង្កេតការណ៍។ •  អូស្រ្តាលី ហ្វាំងឡង់ អុីតាលី កូរ៉េខាងត្បូង អូទ្រីស្ត បារាំង លុចហ្សំប៊ួ អេូស៉្បាញ ប៉ែលហ្សិក អាល្លឺម៉ង់ ហូឡង់ ស៊ុយអែត កាណាដា ក្រិក ញូហ្សេឡង់ ស្វីស ដាណាម៉ាក អៀឡង់ ណរវេ ចក្រភពអង់គ្លេស សហភាពអុឺរ៉ុប ជប៉ុន ប៉ទុយហ្គាល អាមេរិក OECD/DAC navuthchay@gmail.com

  7. ប្រវត្តិ • ប្រវត្តិរបស់ ODA គឺចាប់ផ្តើមពី៖ • សកម្មភាពអភិវឌ្ឍរបស់បណ្តាប្រទេសអាណានិគមនៅតាមដែនដីកាន់កាប់របស់ខ្លួន • ស្ថាប័ន និងកម្មវិធីសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចដែលបានបង្កើតឡើងស្ថិតនៅក្រោមការទំនុកបំរុងរបស់អង្គការសហប្រជាជាតិ ក្រោយសង្រ្គាមលោកលើកទី ២ • កម្មវិធីរបស់ប្រទេសអាមេរិក និងការគាំទ្រក្នុងទំរង់ធំសម្រាប់ធ្វើឲ្យមានស្ថេរភាពសេដ្ឋកិច្ចនៅក្នុងបណ្តាប្រទេសដែលមានទីតាំងនៅកៀកនឹងប្លុកកុំមុយនីស្ត។ OECD navuthchay@gmail.com

  8. ប្រវត្តិ • 1944 ៖ សន្និសីទរូបីយប័ណ្ណ និងហិរញ្ញវត្ថុសហប្រជាជាតិ ប្រារព្ធធ្វើឡើងនៅ Bretton Woods, New Hampshire, USA, មានការចូលរួមពីបណ្តាប្រទេស សម្ព័ន្ធមិត្ត ចំនួន ៤៤ ដែលនាំឲ្យមានការបង្កើតជា ធនាគារសម្រាប់ការកសាងឡើងវិញ និងអភិវឌ្ឍ (International Bank for Reconstruction and Development (World Bank)) មូលនិធិរូបីយវត្ថុអន្តរជាតិ (IMF). • 1945 ៖ តំណាងប្រទេសចំនួន ៥០ ព្រាងជាធម្មនុញ្ញសហប្រជាជាតិ។ នៅក្នុងសេចក្តីផ្តើមរបស់ធម្មនុញ្ញមានលើកឡើងអំពីសេចក្តីសម្រេចចិត្តរបស់ប្រជាជន នៅក្រោមសហប្រជាជាតិ ៉ ៉ក្នុងការលើកកំពស់ការវិវត្តន៍សង្គម និងបទដ្ឋានរស់នៅកាន់តែប្រសើរឡើង ៉ និង ៉ការប្រើប្រាស់យន្តការអន្តរជាតិសំដៅលើកកំពស់ការរីកចំរើនសេដ្ឋកិច្ច និងសង្គមសម្រាប់ប្រជាជនគ្រប់រូប។ OECD navuthchay@gmail.com

  9. ប្រវត្តិ • ការបង្កើតអង្គការស្បៀង និងកសិកម្ម នៃអង្គការសហប្រជាជាតិ The Food and Agriculture Organisation of the United Nations (FAO, Rome) • ចក្រភពអង់គ្លេសទទួលស្គាល់ជំនួយដើម្បីកិច្ចអភិវឌ្ឍ​តាមរយៈឯកសារស្តីពីការអភិវឌ្ឍប្រទេសអាណានិគម និងសុខុមាលភាព។ • 1946 • ILO ដែលបង្កើតនៅឆ្នាំ ១៩១៩ បានក្លាយជាទីភ្នាក់ងារឯកទេសដំបូងដែលភ្ជាប់នឹង UN • សមាជអង្គការសហប្រជាជាតិបង្កើតជា United Nations International Children's' Emergency Fund (UNICEF) និង the United Nations Educational, Scientific and Cultural Organisation (UNESCO, Paris). • ធនាគារពិភពលោក និង IMF ចាប់ផ្តើមដំណើរការ • ដំណើរការទទួលបានឯករាជ្យចាប់ផ្តើម​ ដោយហ្វីលីពីនទទួលបានឯករាជ្យ OECD navuthchay@gmail.com

  10. ប្រវត្តិ • 1947 ៖ • ឥណ្ឌា និងប៉ាគីស្ថានទទួលឯករាជ្យ • គំនិតនៃការគាំទ្រដល់កម្មវិធីកសាងអ៉រ៉ុបឡើងវិញត្រូវបានលើកឡើងដោយUS Secretary of State George C. Marshall ក្នុងរដ្ឋបាលប្រធានាធិបតី ទ្រូម៉ាន់។ គំនិតនេះទោះបីជាមិនត្រូវបានទទួលការគាំទ្រពីសំណាក់ប្រទេសអឺរ៉ុបទាំងអស់ ក៏មានមួយចំនួន។ ផែនការ The Marshall Plan មានការផ្តល់ជំនួយទ្រង់ទ្រាយធំដល់ប្រទេសអឺរ៉ុប ក្នុងក្របខ័ណ្ឌសហប្រតិបត្តិការ ការព្រមព្រៀង និងយុទ្ធសាស្រ្តដែលប្រកបដោយភាពទទួលខុសត្រូវស្តីពីសមាហរណកម្ម និងការកសាងឡើងវិញ​ ដែលនេះគឺជាការផ្តល់ជាពន្លកនៃវិធានថ្មីសម្រាប់កិច្ចសហប្រតិបត្តិការក្នុងការរៀបចំគោលនយោបាយ។ OECD navuthchay@gmail.com

  11. ប្រវត្តិ • 1948 • បណ្តាប្រទេសទទួលជំនួយក្នុងក្របខ័ណ្ឌ Marshall Plan ចុះហត្ថលេខាលើអនុញ្ញាក្នុងការបង្កើតជា អង្គការដើម្បីសហប្រតិបត្តិការសេដ្ឋកិច្ចអឺរ៉ុប Organisation for European Economic Co-operation (OEEC, 16 April). • អាមេរិកបង្កើតជាទីភ្នាក់ងារសហប្រតិបតិ្តការសេដ្ឋកិច្ច (Economic Cooperation Agency - ECA) ដើម្បីគ្រប់គ្រងកម្មវិធីការកសាងអឺរ៉ុបឡើងវិញ (European Recovery Programme - ERP, 1948-51) • WHO, Geneva ត្រូវបានបង្កើតឡើង OECD navuthchay@gmail.com

  12. ប្រវត្តិ • 1950 • ឥណ្ឌូណេស៊ីទទួលបានឯករាជ្យ • ចក្រភពអង់គ្លេសផ្តួចផ្តើមឲ្យមានផែនការកូឡំបូ (Colombo Plan) ក្រុមប្រឹក្សាដើម្បីសហប្រតិបត្តិការបច្ចេកទេសប្រចាំតំបន់អាស៊ីបូព៌ា និងអាស៊ីអគ្នេយ៍។ • ស្ថាបនិកនៃផែនការនេះមាន៧ ប្រទេស៖ ឥណ្ឌា ប៉ាគីស្ថាន និងស្រីលង្គការ ជាសមាជិកក្នុងតំបន់ រីឯអូស្រ្តាលី កាណាដា ញូហ្សេឡេន និង ចក្រភពអង់គ្លេសជាប្រទេសផ្តល់ជំនួយ។ អាមេរិកចូលរួមក្នុងផែនការនេះនៅឆឹ្នាំ ១៩៥១ និងជប៉ុននៅឆ្នាំ ១៩៥៤។ • សង្រ្គាមកូរ៉េផ្ទុះឡើង • 1951 ៖ UN ចេញផ្សាយរបាយការណ៍ "Lewis Report": ការវាស់វែងកិច្ចអភិវឌ្ឍសេដ្ឋកិច្ចរបស់ បណ្តាប្រទេសមិនទាន់អភិវឌ្ឍ (Under-developed Countries) ឡើងដែលផ្តួចផ្តើមឲ្យមានការបង្កើតជាមូលនិធិពិសេសអង្គការសហប្រជាជាតិសម្រាប់កិច្ចអភិវឌ្ឍសេដកិច្ច (មានគោលដៅចំបងពង្រឹងសេវាសាធារណៈ) និង ការបង្កើតជាមូលនិធិសហប្រតិបត្តិការអន្តរជាតិ (សំដៅពង្រឹងសមភាពក្នុងការវិនិយោគ និង ផ្តល់កម្ចីដល់ផ្នែកឯកជន) OECD navuthchay@gmail.com

  13. ប្រវត្តិ • 1955​៖ • ទស្សនទានមិនចូលបក្សសម្ព័ន្ធត្រូវបានផ្តួចផ្តើមឡើងនៅក្នុងសន្និសីទអាស៊ី អាហ្វ្រិក នៅទីក្រុងបាន់ឌុង ឥណ្ឌូណេស៊ី • ជប៉ុនចាប់ផ្តើមសងជំងឺចិត្តដល់ប្រទេសភូមា ហ្វីលីពីន ឥណ្ឌូណេស៊ី និងវៀតណាម • 1956 • មូលនិធិសហប្រតិបត្តិការអន្តរជាតិ (The International Finance Corporation -IFC)ត្រូវបានបង្កើតឡើងភ្ជាប់នឹង World Bank ជាមួយនឹងគោលដៅគឺ ជំរុញកិច្ចអភិវឌ្ឍសេដ្ឋកិច្ចតាមរយៈការលើកទឹកចិត្តឲ្យមានកំណើនផលិតផលសហគ្រាសឯកជនក្នុងចំណោមរដ្ឋសមាជិក ពិសេសក្នុងតំបន់ដែលមានកិច្ចអភិវឌ្ឍតិចតួច។ • ការចរចារលើកទីមួយអំពីបំណុលពហុភាគីរបស់ប្រទេសអាហ្សង់ទីន បានប្រារព្ធធ្វើឡើងក្នុងក្របខ័ណ្ឌក្រៅផ្លូវការរបស់ក្លឹបប៉ារីស និងមានបារាំងជាប្រធាន។ OECD navuthchay@gmail.com

  14. ប្រវត្តិ • 1958 ៖ ក្រុមប្រឹក្សាព្រះវិហារពិភពលោកចែកផ្សាយដល់ប្រតិសហប្រជាជាតិនូវសេចក្តីថ្លែងការស្តីពីគំនិតផ្តួចផ្តើមស្តីពីការចូលរួម ១% ឧទាហរណ៍ ជំនួយឥតសំណង និងកម្ចីសម្បទានសម្រាប់ប្រទេសកំពុងអភិវឌ្ឍត្រូវតែយ៉ាងហោចណាស់ ១% នៃចំណូលជាតិ នៃបណ្តាប្រទេសអ្នកមាន OECD navuthchay@gmail.com

  15. ប្រវត្តិ • 1960៖ • គណកម្មការផ្តល់ជំនួយដើម្បីកិច្ចអភិវឌ្ឃ (DAC) ដែលមុនដំបូងមានឈ្មោះថា ក្រុមផ្តល់ជំនួយដើម្បីកិច្ចអភិវឌ្ឃ (Development Assistance Group -DAG)បានបង្កើតឡើងនៅឆ្នាំ ១៩៦០ • ការងារចំបងដំបូងរបស់DAG គឺការចងក្រងនិងគ្រប់គ្រងរបាយការណ៍ដ៏ត្រឹមត្រូវស្តីពីលំហូរនៃជំនួយសម្រាប់បណ្តាប្រទេសកំពុងអភិវឌ្ឍ។ • ការងាររបស់គណកម្មការ៖ • ចូលរួមចំណែកក្នុងការកសាងសមត្ថភាពរបស់ប្រទេសកំពុងអភិវឌ្ឍដើម្បីចូលរួមក្នុងសេដ្ដ្ឋកិច្ចពិភពលោក • ចូលរួមចំណែកក្នុងការកសាងសមត្ថភាពរបស់ប្រជាជនក្នុងប្រទេសកំពុងអភិវឌ្ឍដើម្បីចេញផុតពីភាពក្រីក្រ និងការចូលរួមដោយពេញលេញក្នុងសង្គម OECD navuthchay@gmail.com

  16. Functions​ របស់ DAG/DAC • គណកម្មការផ្តល់ជំនួយដើម្បីកិច្ចអភិវឌ្ឃ (DAC) ធ្វើការប្រជុំជាន់ខ្ពស់ប្រចាំឆ្នាំ ដោយមានការចូលរួមពីថ្នាក់រដ្ឋមន្រ្តី ឫមេដឹកនាំភ្នាក់ងារផ្តល់ជំនួយដើម្បីពិភាក្សាលើការងារពាក់ព័ន្ធនឹងការផ្តល់ជំនួយអន្តរជាតិដើម្បីអភិវឌ្ឍ និងផ្តល់អនុសាសន៍ និងដំណោះស្រាយ។ កិច្ចប្រជុំក៏មានការចូលរួមពីសំណាក់មន្រ្តីជាន់ខ្ពស់ពីធនាគារពិភពលោក IMFនិង UNDPផងដែរ • រដ្ឋជាសមាជិករំពឹងចង់បាននូវគោលដៅរួមមួយក្នុងការអនុវត្តកម្មវិធីអភិវឌ្ឍរៀងៗខ្លួន។ ដូចនេះបានដាក់ចេញជា គោលការណ៍ណែនាំស្តីពីការគ្រប់គ្រងជំនួយដើម្បីកិច្ចអភិវឌ្ឍ • បណ្តារដ្ឋជាសមាជិក OECD បានទទួលស្គាល់ពីតម្រូវការឲ្យមានការបន្សីគ្នារវាងគោលនយោបាយវិស័យនានា ដែលពាក់ព័ន្ធនឹងប្រទេសកំពុងអភិវឌ្ឍ។ OECD navuthchay@gmail.com

  17. សមិទ្ធផល • ធានាថាបណ្តារដ្ឋជាសមាជិកបានចូលរួមចំណែកវិភាគទានស្មើៗគ្នាក្នុងការផ្តល់ជំនួយដើម្បីកិច្ចអភិវឌ្ឍ • នៅដើមទសវត្ស ១៩៦០ មានរដ្ឋជាសមាជិកខ្លះចូលរួមវិភាគទានជាភាគរយនៃចំណូលជាតិច្រើនជាងរដ្ឋសមាជិកដទៃទៀត។ ដើម្បីលើកទឹកចិត្តឲ្យស្មើភាព ថវិកាជំនួយត្រូវបានបែងចែកស្មើៗគ្នា។ • ការសម្រេចឲ្យមានការបែងចែកថវិកាជំនួយជាចំណែកចូលរួម នាំឲ្យមានការចេញជារបាយការណ៍លើកដំបូងនៅឆ្នាំ ១៩៦៧ ស្តីពី ការចូលរួមចំណែកក្នុងជំនួយអន្តរជាតិដើម្បីកិច្ចអភិវឌ្ឍ ផ្អែកលើភាគរយនៃចំណូលជាតិ OECD navuthchay@gmail.com

  18. សមិទ្ធផល • ញែកចេញពីគ្នានូវជំនួយដើម្បីអភិវឌ្ឍដែលមានគោលដៅចំបងសម្រាប់ការលើកកំពស់កិច្ចអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៃប្រទេសកំពុងអភិវឌ្ឍ និងជំនួយដែលមានគោលដៅផ្សែង (other official flows -OOF) ដូចជាជំនួយសម្រាប់យោធាជាដើម។ ដូចនេះហើយគណកម្មការបានសម្រេចឲ្យនិយមន័យ ODA នៅឆ្នាំ ១៩៦៩ ហើយ DAC បានកៃសម្រួលនិយមន័យនេះមួយលើកនៅឆ្នាំ ១៩៧២ ហើយតាំងពីពេលនោះមកមិនត្រូវបានកែទៀតទេ។ • លំហូរនៃថវិកាដែលមានគោលដៅចំបងគឺ ការអភិវឌ្ឍសេដ្ឋកិច្ច និងសុខុមាលភាព​របស់បណ្តាប្រទេសកំពុងអភិវឌន្ឍ ហើយដែល​​ក្នុងនោះមានយ៉ាងតិច ២៥%​នៃថវិកា គឺជាជំនួយឥតសំណង • ODA មានរួមមានក្នុងរូបភាពទ្វេភាគី និងពហុភាគី OECD navuthchay@gmail.com

  19. សមិទ្ធផល III. កិច្ចប្រជុំជាន់ខ្ពស់នៃDACឆ្នាំ២០០០រដ្ឋជាសមាជិកបានព្រមព្រៀង៖ • ដកចេញលក្ខខ័ណ្ឌនៃជំនួយសម្រាប់ប្រទេសដែលមានការរីកចំរើនតិចតួច (Least Developed Countries) លើកលែងតែជំនួយសហប្រតិបត្តិការបច្ចេកទេស និងស្បៀង ចាប់ពីខែមករាឆ្នាំ ២០០១ និងសម្រេចបង្កើនការទិញទំនិញ និងសេវាកម្មនៅនឹងកន្លែងក្នុងប្រទេសទាំងនោះ។ • សេចក្តីសម្រេចនេះត្រូវបានពង្រីកនៅឆ្នាំ ២០០៨បញ្ចូលប្រទេសក្រីក្រដែលជាប់បំណុលច្រើន (highly indebted poor countries -HIPCs) • ជាលទ្ធផល នៅឆ្នាំ ២០០៨ ៨០% នៃODA សរុប (មិនរួមបញ្ចូលសេវារដ្ឋបាល) គឺជា ODA មិនមានលក្ខខ័ណ្ឌ ៤% ជាODA មានលក្ខខ័ណ្ឌ​ រីឯ ១៦%ទៀតជាODA មានលក្ខខ័ណ្ឌ តែមិនបានរាយការណ៍ • តើជំនួយមិនមានលក្ខខ័ណ្ឌ មានប្រសិទ្ធភាពទេ? តាមការវាយតម្លៃដោយឯករាជ្យជាទូទៅឃើញថា មានភាពវិជ្ជមានបើយោងទៅលើគុណភាព។ ជំនួយមិនមានលក្ខខ័ណ្ឌគឺជាការផ្ទេរការទទួលខុសត្រូវពីម្ចាស់ជំនួយទៅប្រទេសទទួលជំនួយ។ • ក្នុងក្របខ័ណ្ឌនៃការអនុវត្ត គឺជាបញ្ហាទាក់ទងនឹងកិច្ចសន្យា វិធីសាស្ត្រ ការប្រើប្រព័ន្ធរបស់ប្រទេស និងការផ្តល់ឳកាសដល់ធុរកិច្ចក្នុងស្រុកធ្វើការប្រកួតប្រជែងដើម្បីទទួលបានកិច្ចសន្យា។ នៅមានវិសាលភាពជាច្រើនទៀតដែលត្រូវអនុវត្តដើម្បីឲ្យការផ្តល់ជំនួយមិនមានលក្ខខ័ណ្ឌក្លាយជាការងារដៃគូរវាងម្ចាស់ជំនួយ និងប្រទេសទទួលជំនួយ។ OECD navuthchay@gmail.com

  20. សមិទ្ធផល • DAC ដោយសហការជាមួយ World Bank បានធ្វើការសិក្សាអំពីប្រសិទ្ធភាពនៃជំនួយ (aid effectiveness) ជាលទ្ធផលសេចក្តីថ្លែងការណ៍ក្រុងប៉ារីសស្តីពីប្រសិទ្ធភាពនៃជំនួយត្រូវបានអនុម័តនៅឆ្នាំ ២០០៥ • ការប្តេជ្ញាចិត្តលើការអនុវត្តសេចក្តីថ្លែងការណ៍ក្រុងប៉ារីស ត្រូវបានពិនិត្យឡើងវិញនៅឆ្នាំ ២០០៨ នៅក្រុងអាកា ប្រទេសហ្គាណា (Accra Ghana) • មជ្ឈមណ្ឌលអភិវឌ្ឍពិភពលោក (Center for Global Development) ដែលមានទីតាំងនៅក្រុងវាស៊ីនតោន បានបង្កើតនូវតារាងពិន្ទុអភិវឌ្ឍ(Development Index) ធ្វើការចាត់ថ្នាក់ និងវាយតម្លៃលើការសម្រេចបានរបស់រដ្ឋជាសមាជិក DAC ក្នុងការជួយដល់បណ្តាប្រទេសកំពុងអភិវឌ្ឍ។ • តារាងពិន្ទុអភិវឌ្ឍបង្កើតឡើងសម្រាប់វាយតម្លៃជាបរិមាណលើគោលនយោបាយពាក់ព័ន្ធនឹងសូចនាករចំនួន៧​៖ ជំនួយ ជំនួញ វិនិយោគ ទេសន្តប្រវេសន៍ បរិស្ថាន សន្តិសុខ បច្ចេកវិទ្យា។ • ក្នុងឆ្នាំ ២០០៩ ស៊ុយអែត ដាណឺម៉ាក ទទួលបានចំណាត់ថ្នាក់ខ្ពស់រីឯជប៉ុន​ និងកូរ៉េធ្លាក់នៅចំណាត់ថ្នាក់ក្រោម។ navuthchay@gmail.com OECD

  21. ប្រភេទជំនួយ • លំហូរនៃថវិកាដែលមានគោលដៅចំបងគឺ ការអភិវឌ្ឍសេដ្ឋកិច្ច និងសុខុមាលភាពរបស់បណ្តាប្រទេសកំពុងអភិវឌន្ឍ ហើយដែល​​ក្នុងនោះមានយ៉ាងតិច ២៥%​នៃថវិកា គឺជាជំនួយឥតសំណង • ម៉្យាងទៀត ODAត្រូវរួមបញ្ចូលសមាសធាតុ៣៖ ក. អនុវត្តដោយវិស័យសាធារណៈ ខ. គោលដៅចំបងគឺ ការអភិវឌ្ឍសេដ្ឋកិច្ច និងសុខុមាលភាព និង គ. ជាជំនួយសម្បទាន (ប្រសិនជាកម្ចី ចាំបាច់ត្រូវមានជំនួយឥតសំណងយ៉ាងតិច ២៥%) • ODA ខុសពីជំនួយពីរប្រភេទទៀតដែលផ្តល់ដោយ រដ្ឋជាសមាជិក DAC៖ • ជំនួយផ្លូវការ (Official Aid - OA)៖ ជំនួយដែលបានផ្តល់ត្រូវតាមលក្ខខ័ណ្ឌចាំបាច់សម្រាប់ចាត់ថា​ជាជំនួយអន្តរជាតិដើម្បីកិច្ចអភិវឌ្ឍ (ODA) ហើយដែលប្រទេសទទួលជំនួយគឺជាប្រទេសដែលត្រូវបាន DACចាត់ថ្នាក់ជាប្រភេទប្រទេសក្នុងបញ្ជីផ្នែកទីីី២នៃបញ្ជីឈ្មោះប្រទេសទទួលជំនួយ • ជំនួយផ្លូវការផ្សេងទៀត (Other Official Flows- OOF): ជាការផ្តល់ជំនួយដល់ប្រទេសទាំងឡាយណាដែលឈ្មោះរបស់ប្រទេសនោះមិនមានក្នុងបញ្ជីដែលស្របតាមលក្ខខ័ណ្ឌចាំបាច់សម្រាប់ចាត់ថា​ជាជំនួយអន្តរជាតិដើម្បីកិច្ចអភិវឌ្ឍ ឫ ជំនួយផ្លូវការ និងគោលបំណងចំបងនៃជំនួយនោះមិនមែនសំដៅដល់ការអភិវឌ្ឍ​ ឫដោយសារក្នុងជំនួយនោះមាន ជំនួយឥតសំណងតិចជាង ២៥%។ navuthchay@gmail.com

  22. ប្រភេទជំនួយ • ឧទាហរណ៍៖ • ប្រសិនបើមានម្ចាស់ជំនួយណាមួយផ្តល់ជំនួយឥតសំណង ឫកម្ចីសម្បទានដល់អាហ្គានីស្ថាន ជំនួយនេះជា ជំនួយអន្តរជាតិដើម្បីកិច្ចអភិវឌ្ឍ (ODA) ព្រោះប្រទេសនេះស្ថិតក្នុងបញ្ជីឈ្មោះប្រទេសទទួលជំនួយ ផ្នែកទី១ • ប្រសិនបើមានម្ចាស់ជំនួយណាមួយផ្តល់ជំនួយឥតសំណង ឫកម្ចីសម្បទានដល់បារែន ជំនួយនេះជា ជំនួយផ្លូវការ (OA) ព្រោះប្រទេសនេះស្ថិតក្នុងបញ្ជីឈ្មោះប្រទេសទទួលជំនួយ ផ្នែកទី២ • ប្រសិនបើមានម្ចាស់ជំនួយណាមួយផ្តល់ជំនួយយោធាទៅប្រទេសណាមួយ ឫដែនដីណាមួយ ជំនួយនេះជាជំនួយផ្លូវការផ្សេងទៀត (OOF)ពីព្រោះបំណងរបស់ជំនួយនេះមិនមែនសម្រាប់កិច្ចអភិវឌ្ឍ navuthchay@gmail.com

  23. អ្វីទៅជាបញ្ជីឈ្មោះប្រទេសទទួលជំនួយ ផ្នែកទី១ ផ្នែកទី២? • ក្រោយពីសង្គ្រាមត្រជាក់បញ្ចប់ បញ្ហាសេដ្ឋកិច្ច និងនយោបាយថ្មីៗបានលេចឡើង។ ក្នុងឆ្នាំ ១៩៩៣ មានលេចចេញនូវតម្រូវការជំនួយដើម្បីអភិវឌ្ឍសេដ្ឋកិច្ចសម្រាប់បណ្តាប្រទេសអឺរ៉ុបខាងកើត និងការកាត់បន្ថយជំនួយសម្រាប់បណ្តាប្រទេសអាស៊ីខាងកើតដោយសារតែការរីកចំរើនសេដ្ឋកិច្ច។​ ហេតុនេះគេត្រុូវការបង្កើតបញ្ជីប្រទេសទទួលជំនួយថ្មី​ ដែលត្រូវចែកប្រភេទប្រទេសទទួលជំនួយជាពីរប្រភេទ៖ • ផ្នែកទី១៖ បណ្តាប្រទេសកំពុងអភិវឌ្ឍដែលទទួលODAក្នុងទិសដៅរបស់អង្គការសហប្រជាជាតិ ០,៧% នៃចំណូលជាតិរបស់ប្រទេសផ្តល់ជំនួយ។ • ផ្នែកទី២៖ បណ្តាកំពុងអភិវឌ្ឍប្រទេសនាំមុខគេ ("more advanced" developing ) និងបណ្តាប្រទេសអឺរ៉ុបខាងកើត ដែលជំនួយសម្រាប់ប្រទេសទាំងនេះគេហៅថា ជំនួយផ្លូវការ "official aid" navuthchay@gmail.com

  24. ការពិនិត្យមើល មានវិធីងាយពីរបែបសម្រាប់ធ្វើការពិនិត្យមើលពីបរិមាណ ODA ៖ • តាមន័យត្រង់ (In real terms) - បរិមាណជំនួយដែលបានផ្ទេរ • បរិមាណជំនួយរបស់ប្រទេសផ្តល់ជំនួយ មានប្រមាណប្រហែល ០,២% នៃចំណូលជាតិ លើកលែងតែប្រទេសស៊ុយអែតបរិច្ចាគប្រមាណ ១% នៃ GNI navuthchay@gmail.com

  25. ODA in USD billion in 2009. Source: OECD navuthchay@gmail.com

  26. ជាភាគរយ ប្រទេសស៊យអែត គឺជាប្រទេសផ្តល់ជំនួយធំជាងគេក្នុងចំណោមប្រទេសអភិវឌ្ឍ រួមជាមួយប្រទេស Luxembourg, Norway, the Netherlands and Denmark ដែលត្រូវនឹងទិសដៅ ០,៧% នៃកំណើនផលិតផលជាតិ ដែលជាទិសដៅកំណត់ឡើងដោយជំនួយអន្តជាតិ navuthchay@gmail.com ODA as a percent of GNI in 2009. Source: OECD

  27. ការបែងចែកជំនួយ • តាមរបាយការណ៍របស់ធនាគារពិភពលោក ប្រទេសអុីរ៉ាក់ជាប្រទេសទទួលបាន ODA ច្រើនជាងគេនៅឆ្នាំ ២០០៥ និងបន្ទាប់មកប្រទេសនីហ្សេរី។ តែការទទួលបាន ODA ច្រើនជាងគេនេះក៏បណ្តាលមកពីការលុបចេញបំណុលរបស់ប្រទេសទាំងនោះដ៏ច្រើន ដែលគេរាប់បញ្ចូលជាODAដែរ។ • តាម OECD នៅឆ្នាំ ២០០៩ បណ្តាប្រទេសនៅទ្វីបអាហ្រ្វិកទទួលបាន ODA ច្រើនជាងគេ ប្រមាណ ២៨ ពាន់លានដុល្លា។ ក្នុងនោះ ២៥ពាន់លានសម្រាប់បណ្តាប្រទេសនៅប៉ែកខាងត្បូងសាហារ៉ា navuthchay@gmail.com

More Related