1 / 21

ការបង្កើត PowerPoint Slides

ការបង្កើត PowerPoint Slides. ការចៀសវាងផលអាក្រក់នៃ Slide មិនល្អ. គម្រោង ឬ គោល សំណង់ Slide ប្រភេទអក្សរ ពណ៌អក្សរ ផ្ទៃខាងក្រោយ ក្រាប សំណេរ និងវេយ្យាករណ៍ សន្និដ្ឋាន. មាតិកា. សំណួរ. គម្រោង ឬ គោល. ប្រើ​ slide ទីមួយ ឬទីពីរជា slide គម្រោងនៃបទបង្ហាញរបស់អ្នក ឧ  Slide ខាងដើម

braith
Télécharger la présentation

ការបង្កើត PowerPoint Slides

An Image/Link below is provided (as is) to download presentation Download Policy: Content on the Website is provided to you AS IS for your information and personal use and may not be sold / licensed / shared on other websites without getting consent from its author. Content is provided to you AS IS for your information and personal use only. Download presentation by click this link. While downloading, if for some reason you are not able to download a presentation, the publisher may have deleted the file from their server. During download, if you can't get a presentation, the file might be deleted by the publisher.

E N D

Presentation Transcript


  1. ការបង្កើតPowerPoint Slides ការចៀសវាងផលអាក្រក់នៃ Slide មិនល្អ

  2. គម្រោង ឬ គោល សំណង់ Slide ប្រភេទអក្សរ ពណ៌អក្សរ ផ្ទៃខាងក្រោយ ក្រាប សំណេរ និងវេយ្យាករណ៍ សន្និដ្ឋាន មាតិកា • សំណួរ

  3. គម្រោង ឬ គោល • ប្រើ​ slide ទីមួយ ឬទីពីរជា slide គម្រោងនៃបទបង្ហាញរបស់អ្នក • ឧ  Slide ខាងដើម • សម្រាប់បទបង្ហាញដែលនៅសល់ អ្នកត្រូវគោរពតាមលំដាប់នៃគម្រោងរបស់អ្នក • យើងសរសេរតែចំណុចសំខាន់ប៉ុណ្ណោះនៅក្នុង slide គម្រោង • ឧ : ដាក់ចំណងជើងនៃ slide នីមួយៗជាចំណុចសំខាន់

  4. សំណង់Slide –ល្អ • ធ្វើបទបង្ហាញត្រឹម ១−២ slide ក្នុងមួយនាទី • សរសេរជាចំណុចៗ មិនមែនជាប្រយោគនោះទេ • សរសេរត្រឹម ៤−៥ ចំណុចក្នុងមួយ slide • ចៀសវាងការប្រើពាក្យច្រើនឥតបានការ : ប្រើត្រឹមតែពាក្យគន្លឹះ និងឃ្លាបានហើយ

  5. សំណង់Slide –មិនល្អ • ទំព័រនេះមានពាក្យច្រើនពេកសម្រាប់ slide នៃបទបង្ហាញមួយ។វាមិនត្រូវបានសរសេរជាចំណុចៗ ដែលធ្វើឲ្យអ្នកស្តាប់ពិបាកអាន ហើយអ្នកក៏ពិបាកបង្ហាញចំណុចមួយៗ។ទោះបីជាមានចំណុចដែលត្រូវបង្ហាញដូចគ្នានឹង slide មុនក៏ដោយ ប៉ុន្តែវាមើលទៅស្មុគស្មាញជាង។សរុបមក ទស្សនិកជនរបស់អ្នកនឹងត្រូវការពេល វាលាច្រើនក្នុងការអានអត្ថបទរបស់អ្នក ដោយមិនស្តាប់បទបង្ហាញរបស់អ្នកឡើយ។

  6. សំណង់Slide –ល្អ • បង្ហាញមួយចំណុចមួយដង: • នឹងជួយឲ្យអ្នកស្តាប់យកចិត្តទុកដាក់ទៅលើអ្វីដែលអ្នកកំពុងនិយាយ • នឹងការពារមិនឲ្យអ្នកស្តាប់អានមុន • នឹងជួយឲ្យអ្នកយកចិត្តទុកដាក់លើការធ្វើបទបង្ហាញរបស់អ្នក

  7. សំណង់Slide –មិនល្អ • កុំប្រើជីវចលនាដែលធ្វើឲ្យភ្ញាក់ផ្អើល • កុំប្រើជីវចលនាហួសហេតុ • នៅជាប់ជាមួយជីវចលនាដែលអ្នកប្រើ

  8. ប្រភេទអក្សរ- ល្អ • ប្រើទំហំអក្សរយ៉ាងហោចណាស់ លេខ ១៨ • ប្រើទំហំអក្សរត្រូវខុសគ្នាសម្រាប់ចំណុចសំខាន់ និងចំណុចបន្ទាប់ • ប្រភេទអក្សរនេះមានទំហំ ២៤, ចំណុចសំខាន់ខាងលើមានទំហំ ២៨ និងចំណងជើងមានទំហំ ៣៦ • ប្រើប្រភេទអក្សរមានមាត្រដ្ឋានដូចជាTimes New Roman ឬArial (អក្សរអង់គ្លេស), Khmer OS Muol Light និង Khmer OS Content (អក្សរខ្មែរ)

  9. ប្រភេទអក្សរ- មិនល្អ • ប្រសិនបើអ្នកប្រើទំហំអក្សរតូច អ្នកទស្សនានឹងមិនអាចអានអ្វីដែលអ្នកបានសរសេរនោះទេ • ការប្រើប្រភេទអក្សរ Khmer OS Muol Lightឬ Khmer OS Muol ក្នុងការសរសេរចំណុចផ្សេងៗ មិនមែនជារឿងចាំបាច់ • កុំប្រើប្រភេទអក្សរដែលពិបាកអាន

  10. ពណ៌អក្សរ- ល្អ • ប្រើពណ៌អក្សរដែលផ្ទុយគ្នាស្រឡះពីពណ៌របស់ផ្ទៃខាងក្រោយ ឧ : អក្សរពណ៌ខៀវផ្ទុយគ្នាស្រឡះពីផ្ទៃខាងក្រោយពណ៌ស • ប្រើពណ៌ដើម្បីបញ្ជាក់ពីចំណុចនីមួយៗនៃសំណង់បទបង្ហាញ ឧ : ពណ៌ខៀវខ្ចីគឺ ចំណងជើង និងខៀវចាស់គឺ អត្ថបទ • ប្រើពណ៌ដើម្បីសង្កត់ធ្ងន់លើចំណុចណាមួយ • ប៉ុន្តែត្រូវប្រើក្នុងករណីចាំបាច់

  11. ពណ៌អក្សរ- មិនល្អ • ប្រើពណ៌អក្សរដែលមិនផ្ទុយគ្នាស្រឡះពីពណ៌របស់ផ្ទៃខាងក្រោយគឺ ធ្វើឲ្យពិបាកអាន • ការប្រើពណ៌សម្រាប់ការតុបតែងគឺជា ការកម្សាន្ត និង ធ្វើឲ្យរំខាន • ការប្រើពណ៌ខុសៗគ្នាសម្រាប់ចំណុចនីមួយៗគឺ មិនចាំបាច់ • ការប្រើពណ៌ផ្សេងសម្រាប់ចំណុចបន្ទាប់ក៏មិនចាំបាច់ដែរ • ការព្យាយាមឆ្នៃប្រឌិតក៏អាចមិនល្អផងដែរ

  12. ផ្ទៃខាងក្រោយ- ល្អ • ប្រើផ្ទៃខាងក្រោយដូចមួយនេះ ព្រោះវាធម្មតា ប៉ុន្តែទាក់ទាញ • ប្រើផ្ទៃខាងក្រោយដែលមានពន្លឺ • គ្រប់ទំព័រនៃបទបង្ហាញទាំងអស់ ត្រូវប្រើផ្ទៃខាងក្រោយដូចគ្នា

  13. ផ្ទៃខាងក្រោយ – មិនល្អ • ចៀសវាងផ្ទៃខាងក្រោយដែលកម្សាន្តលេង ឬពិបាកក្នុងការអាន • តែងតែរក្សាផ្ទៃខាងក្រោយដែលអ្នកប្រើ

  14. ក្រាប- ល្អ • ប្រើក្រាបជាជាងការប្រើតារាង និងពាក្យ • ទិន្នន័យក្នុងក្រាបគឺ ងាយស្រួលយល់ និងចងចាំជាងទិន្នន័យដែលមានក្នុងតារាង • ក្នុងទម្រង់ជាក្រាបគឺ ធ្វើឲ្យយើងងាយស្រួលមើល • ក្រាបត្រូវតែមានចំណងជើងរបស់វា

  15. ក្រាប- មិនល្អ

  16. ក្រាប- ល្អ

  17. ក្រាប- មិនល្អ

  18. ក្រាប- មិនល្អ • បន្ទាត់ក្រិតតូចៗមិនចាំបាច់ប្រើក្នុងក្រាបឡើយ • ទំហំអក្សរតូចពេក • ការប្រើពណ៌មិនទាក់ទាញ • ចំណងជើងរបស់ក្រាបអត់មាន • ការប្រើស្រមោលធ្វើឲ្យមានភាពច្របូកច្របល់

  19. ការសរសេរ និងវេយ្យាករណ៏ • មើលកែតំរូវ slidesរបស់អ្នកសម្រាប់: • ការសរសេរមានអក្ខរាវិរុទ • ប្រើពាក្យពាក្យផ្ទួនគ្នា • រាល់កំហុសវេយ្យាករណ៏អ្នកត្រូវតែកែតំរូវ • ប្រសិនបើអ្នកសរសេរជាភាសាអង់គ្លេស, សូមរកអ្នកដែលមានជំនាញភាសាអង់គ្លេសជួយត្រួតពិនិត្យបទបង្ហាញរបស់អ្នក!

  20. សន្និដ្ឋាន • ប្រើការបញ្ចប់ដែលមានឥទ្ធិពល និងម៉ឺងម៉ាត់ • អ្នកទស្សនារបស់អ្នកទំនងជាចងចាំនូវពាក្យសំដីចុងក្រោយរបស់អ្នក • ប្រើទំព័រសន្និដ្ឋាននេះដើម្បី : • សង្ខេបចំណុចៗសំខាន់នៃការធ្វើបទបង្ហាញ • ណែនាំពីផ្លូវអនាគតនៃការស្រាវជ្រាវ

  21. សំណួរ?? • បញ្ចប់បទបង្ហាញរបស់អ្នកជាមួយសំណួរសាមញ្ញនៅក្នុងទំព័រនេះដើម្បី : • អញ្ជើញអ្នកទស្សនាសួរសំណូរ • ផ្តល់ជំនួយចក្ខុអំឡុងពេលការសួរសំណួរ • ចៀសវាងការបញ្ចប់បទបង្ហាញដោយរួសរ៉ាន់

More Related