1 / 38

CH1

CH1

ovid
Télécharger la présentation

CH1

An Image/Link below is provided (as is) to download presentation Download Policy: Content on the Website is provided to you AS IS for your information and personal use and may not be sold / licensed / shared on other websites without getting consent from its author. Content is provided to you AS IS for your information and personal use only. Download presentation by click this link. While downloading, if for some reason you are not able to download a presentation, the publisher may have deleted the file from their server. During download, if you can't get a presentation, the file might be deleted by the publisher.

E N D

Presentation Transcript


  1. CH1 ការធ្វើផែនការ(Planning)គឺជានិតិវិធីនៃការសំរេចចិត្តមួយ ដែលផ្តោតការយកចិត្តទុកដាក់លើអនាគតនៃក្រុមហ៊ុនឬមុខជំនួញ ឬរបស់ស្ថាប័នមួយដោយចោទសួរថា តើគោលដៅណាដែលក្រុមហ៊ុនចង់បាន ហើយធ្វើយ៉ាងម៉េចដើម្បីអោយក្រុមហ៊ុន ឬស្ថាប័នទៅដល់គោលដៅ (Target or objective)​ នោះ។ ការបង្កើតឡើងនូវគោលដៅ ជាកត្តានាំមុខនៃការធ្វើផែនការ និងធ្វើអោយផែនការមានការរីកចំរើនទៅមុខ ។ បើគ្មានគោលដៅទាំងនោះទេ ផែនការនានានឹងមិនអាចធ្វើទៅបានទេ ឬអាចនិយាយបានថា គោលដៅជាកត្តាជំរុញអោយផែនការរបស់ស្ថាប័នមួយមានការវិវត្តន៍ ហើយបើគ្មានការ​កំណត់គោលដៅច្បាស់លាស់ទេនោះ នាំអោយផែនការគ្មានន័យអ្វីទាំអស់ ។ ការធ្វើផែនការ និងដំណើរការរៀបចំផែនការ Planning and Planning Process

  2. ម្យ៉ាងទៀតគោលដៅជួយក្នុងការកំណត់ទិសដៅ ធ្វើអោយអ្នកដឹកនាំខិតខំប្រឹងប្រែង និងធ្វើការវាយតំលៃលើការវិវត្តន៍។គូរអោយចាប់អារម្មណ៍ផងដែរថា ជួនកាលអ្នកគ្រប់គ្រងបានចំណាយពេលវេលាយ៉ាងច្រើនដើម្បីដាក់ចេញនូវគោលដៅទាំងនេះ ហើយជួនកាលគេបំភ្លេចមិនធ្វើផែនការលំអិតរបស់គេ ដែលបញ្ហានេះនឹងមិនអាចធ្វើអោយគេសំរេចបាននូវគោលដៅដែលគេចង់បាន។ ដូចនេះយើងអាចសន្និដ្ឋានការធ្វើផែនការ គឺជាដំណើរការនៃការសំរេចចិត្តដ៏សំខាន់មួយដែលផ្តោតការយកចិត្តទុកដាក់ទៅលើអនាគតរបស់ក្រុមហ៊ុន ឬស្ថាប័នមួយ។ យើងសង្កេតឃើញថា មានផែនការច្រើនប្រភេទ ហើយដំនើរការនៃ​ការរៀបចំផែនការ វាមានលក្ខណៈស្មុគ្រស្មាញ និងមានលក្ខណៈពិសេសដោយឡែកៗពីគ្នាផងដែរ។

  3. តទៅនេះ យើងនឹងលើកឡើងអំពីប្រភេទនៃផែនការ (Type of plans) ដំ ណើរការក្នុងការរៀបចំផែនការ (Planning Process) ហើយនឹងបែបបទ(Formality) នៃការអនុវត្តន៍ផែនការអោយមានប្រសិទ្ធភាព។ ១-ប្រភេទ និង​ការកំនត់រយៈពេលនៃផែនការ Type and Timing plans សព្វថ្ងៃនេះ គេសង្កេតឃើញមានក្រុមហ៊ុនមួយចំនួនបានផ្គត់ផ្គង់នូវសេវា ឬផលិតផលតែមួយប្រភេទគត់សំរាប់អាជីវកម្មរបស់ខ្លួន។ ដើម្បីអោយសកម្ម ភាពអាជីវកម្មរបស់ខ្លួនដំណើរការល្អ ក្រុមហ៊ុនតែងតែធ្វើជាប្រចាំនូវ​ផែន ការ ។ ប៉ុន្តែទោះបីជាយ៉ាងណាក៍ដោយ ក៍ក្រុមហ៊ុនទាំងនោះមិនអាចរៀបចំផែនការតែមួយ ដើម្បីគ្រប់គ្រងរាល់សកម្មភាព របស់ក្រុមហ៊ុនបានទេ។

  4. ១-១-ប្រភេទនៃផែនការKind of Plans • ដោយផ្នែកទៅលើវិសាលភាព គេបែងចែកផែនការជា ៤ប្រភេទគឺៈ • ការយុទ្ធសាស្រ្ត (Strategic plans) • ផែនការស្នៀត (Tactical plans) • ផែនការប្រតិបត្តិការ (Operation plans) • ផែនផែនការហិរញ្ញវត្ថុ (Financial plans) • ក-ផែនការយុទ្ធសាស្រ្ត(Strategic Plans) • ជាផែនការមួយដែលផ្តោតការយកចិត្តទុកដាក់ជាពិសេសលើអនាគតវែងឆ្ងាយរបស់ក្រុមហ៊ុន​ ឬស្ថាប័ន រួមបញ្ចូលទាំងបរិស្ថាននៃតំរូវការខាងក្រៅ (Environment of external demands) និង​ធនធានផ្ទៃក្នុង(Internal Resources) របស់ក្រុមហ៊ុន ឬស្ថាប័ន ដែលដាក់អោយប្រតិបត្តិ ហើយដែលអ្នកគ្រប់គ្រងត្រូវការចាំបាច់ដើម្បីសំរេចបាននូវគោលដៅសំរាប់រយៈពេលវែងរបស់ក្រុមហ៊ុន។

  5. ជាធម្មតាសំរាប់ក្រុមហ៊ុន ផែនការយុទ្ធសាស្រ្តគ្រប់ដណ្តប់ទៅលើទិដ្ឋភាពសំខាន់ៗរបស់ក្រុមហ៊ុន រួមមានផលិតផលរបស់ក្រុមហ៊ុន សេវាកម្ម ហិរញ្ញវត្ថុ បច្ចេកវិវិជ្ជា និងធនធានមនុស្ស។ទោះបីជាពាក្យថា រយៈពេលេវែង គ្មានការកំនត់ច្បាស់លាស់ក៏ដោយ(រឺគ្មាននិយមន័យ)ក៏ផែនការយុទ្ធសាស្ត្រភាគច្រើនបានផ្តោតការយកចិត្តទុកដាក់ទៅលើថាតើធ្វើយ៉ាងដូចម្តេច ដើម្បីសំរេចនូវគោលដៅសំរាប់រយៈពេលពី ៣ ទៅ៥​ឆ្នាំខាងមុខ។ ឧទាហរណ៍ បន្ទាប់ពីរដ្ឋមួយឈ្មោះថា SONORA ដែលមានព្រំដែនជាប់នឹងរដ្ឋ ARISONA​ នៃប្រទេសមិកសិក បានចូលរួមក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាមេរិកខាងជើង(The North American Free Trade Agreement =NAFTA)គេបានបង្កើតឡើងនូវផែនការយុទ្ធសាស្ត្រមួយ ក្នុងការធ្វើអោយសេដ្ឋកិច្ចរបស់ខ្លួនរស់ឡើងវិញដោយធ្វើការវាយតំលៃទៅលើភាពខ្លាំង(Strengths) និងភាពខ្សោយ (Weaknesses) របស់គេ។

  6. មន្ត្រីរដ្ឋាភិបាលបានសំរេចថា មធ្យោបាយដ៏មានប្រសិទ្ធភាពបំផុតក្នុងការធ្វើអោយសេដ្ឋកិច្ចរបស់គេអោយរស់ឡើងវិញនេះ គឺមានតែការទាញយកផលប្រ​យោជន៍ពីឆ្នេរសមុទ្រដ៏ល្អប្រណិតរបស់គេ និងជំរុញការទាក់ទាញភ្ញៀវទេសចរណ៍អោយមកទស្សនាកន្លែងនោះ។ ខ-ផែនការស្នៀត (Tactical Plans) គឺជាផែនការដែលធ្វើការបកស្រាយផែនការយុទ្ធសាស្ត្រទៅរកគោលដៅពិសេសដោយឡែកណាមួយរបស់ផ្នែកមួយនៃក្រុមហ៊ុន ឬស្ថាប័ន ។ ផែន ការទាំងនេះ គឺធ្វើឡើងសំរាប់រយៈពេលខ្លី ហើយមានវិសាលភាពមិនទូលំទូ លាយដែលជាធម្មតា វាមានការប៉ះពាល់ទៅលើផ្នែកណាមួយនៃមុខជំនួញរបស់ក្រុមហ៊ុន ឬផ្នែកណាមួយរបស់ស្ថាប័នប៉ុណ្ណោះ។ ទោះបីជាផែនកាស្នៀតទាំនេះត្រូវបានប្រើប្រាស់ដើម្បីបំពេញបន្ថែម

  7. ទៅលើផែនការយុទ្ធសាស្រ្តទាំមូលក៏ផែនការស្នៀតតែងតែមានលក្ខណៈសំរបសំរួលជាមួយនឹងផែនការយុទ្ធស្រ្តផងដែរដែរ ។ យើងត្រឡប់ទៅរកឧទាហរណ៍ខាងលើសារឡើងវិញ ដែលនិយាយអំពីរដ្ឋ ARISONAនៃប្រទេសមិកស៊ិក ហើយដែលក្នុងនោះ មានព្រំដែនមួយផ្នែកនៃរដ្ឋSONORAភាគឥសាននៃឈូងសមុទ្រBAIYដែលមានឆ្នេរសមុទ្រជាប់នឹងក្រុងកំពង់ផែដ៏ស្រស់ស្អាត។ គេសង្គេតឃើញថា ផែនការស្នៀតរបស់ផ្នែកដឹកជញ្ជូន(Transportation department)របស់រដ្ឋនោះ បានអំពាវនាវអោយមានការជួសជុលឡើងវិញនូវផ្លូវថ្នល់ ដែលជាប់ជាមួយព្រំដែនរដ្ឋ ARISONA ទៅឆ្នេរសមុទ្រ ចំនែកឯផែនការស្នៀតរបស់ផ្នែកពាណិជ្ជកម្ម (Business department)បានស្នើរសុំអោយមានអត្រាការប្រាក់ទាបលើកំចីពិសេស ដែលអាចអោយក្រុមហ៊ុននានា​មានលទ្ធភាពក្នុងការសាងសង់នូវសណ្ឋាគារ ដែលមានគុណភាពបែបបស្ចឹមប្រទេស នៅជុំវិញតំបន់នៅឆ្នេរសមុទ្រនោះ

  8. ទោះបីជាយើងឃើញថាផែនការស្នៀតរបស់ផ្នែកដឹកជញ្ជួន និងផែនការរបស់ផ្នែកពាណិជ្ជកម្មមានលក្ខណៈខុសគ្នាក៏ដោយ ក៏ផែនការទាំនោះជួយគាំទ្រដល់ផែនការយុទ្ធសាស្រ្តទាំងមូលរបស់រដ្ឋ SONORA ដែរ។ គ-ផែនការប្រតិបត្តិកា(Operation Plans) ជាផែនការមួយដែលធ្វើការបកស្រាយផែនការស្នៀតសំដៅទៅគោល​​ ដៅពិសេសណាមួយរបស់ផ្នែកតូចមួយនៃក្រុមហ៊ុន ឬស្ថាប័នហើយវាជាផែន ការដែលផ្តោតការយកចិត្តលើសកម្មភាពនានា ដែលមានរយៈពេលខ្លីដែលជាធម្មតា ១២​ខែ ឬតិចជាងនេះ។ ផែនការទាំងនេះមិនសូវមានលក្ខណៈស្មុគ្រស្មាញដូចផែនការពីរខាងលើទេ ហើយវាកំរមានផលប៉ះពាល់ទៅលើផ្នែក ផ្សេងៗក្រៅពីផ្នែកដែលរៀបចំផែនការនេះណាស់ ។ ឃ-ផែនការហិរញ្ញវត្ថុ(Financial Plans) ផែនការហិរញ្ញវត្ថុ គឺជាផែនការមួយដែលវិភាគ និងកំណត់អំពីប្រភព

  9. និងការប្រើប្រាស់នូវមូលនិធិរបស់ស្ថាប័នមួយ ដោយលើកឡើងអំពីគំរោង លទ្ធផលផ្នែកហិរញ្ញវត្ថុសំរាប់ពេលអនាគតរបស់ស្ថាប័ននោះ។១-២-ការកំណត់រយៈពេលនៃផែនការPlan Timing ដោយផ្អែកទៅលើក្របខ័ណ្ឌនៃពេលវេលា​ ចំពោះប្រភេទផែនការដែលយើងបានរៀបរាប់ខាងលើអាចជាផែនការរយះពេលខ្លី និងអាចជាផែនការរយះពេលវែង។ ​​ -ផែនការសំរាប់រយះពេលវែង (Long-Term Plans)គឺជាផែនការនានាដែលជាទូទៅត្រូវបានរៀបចំឡើងសំរាប់រយះពេលលើសពី បី ឆ្នាំ។ -ផែនការសំរាប់រយះពេល​ខ្លី (Short-Term Plans) គឺជាផែនការដែលត្រូវបានរៀបចំឡើងសំរាប់រយះពេលតែ១ ឆ្នាំឫ តិចជាងនេះ។ប៉ុន្តែគេសង្កេតឃើញថា ការកំនត់អំពីថេរវេលាសំរាប់ផែនការរយះពេលវែង និងផែនការសំរាប់រយៈពេលខ្លីមានលក្ខណៈខុសគ្នាពីស្ថាប័នមួយ ឫក្រុមហ៊ុនមួយទៅ

  10. ស្ថាប័នមួយ ឫក្រុមហ៊ុនមួយទៀត ដោយគ្មានលក្ខណៈឯកភាពគ្នាទេ ។ ម្យ៉ាងវិញទៀត ដោយយោងទៅលើការប្រើប្រាស់ គេបែងចែកផែនការជាៈ -ផែនការប្រើប្រាស់តែមួយដង(Single-Used Plan) គឺជាផែនការមួយដែលបានធ្វើឡើងដើម្បីប្រើប្រាស់ក្នុងការដោះស្រាយបញ្ហាចំបាច់ពិសេសណាមួយ ដែលកើតឡើងជាយថាហេតុ ។ ឧទាហរណ៏ នៅពេលដែលក្រុមហ៊ុនមួយបានចាប់ផ្តើមបញ្ចុះថ្លៃនូវសេវាអន្តរការី(កំរៃជើងសារៈCommission )ថ្នាក់ដឹកនាំកំពូលរបស់ក្រុមហ៊ុនបានប្រើប្រាស់នូវផែនការសំរាប់ប្រើប្រាស់តែមួយដង ដើម្បីណែនាំអំពីការបង្កើត និងការអនុវត្តនូវគោលនយោបាយសំរាប់ សេវាថ្មីនេះ។ -​ផែនការដែលប្រើប្រាស់ជាអចិន្រៃ្តយ៏(Standing Plans) គឺជាផែនការដែលត្រូវអនុវត្តជាបន្តរហូតហើយដែលបង្ហាញនូវសកម្មភាពដែលត្រូវអនុវត្ត

  11. ដដែលៗម្តងហើយម្តងទៀត។ផែនការអចិន្រៃ្តយ៏រួមមានគោលនយោបាយ វិធាន និងនិតិវិធីនានាដែលក្រុមហ៊ុនបានកំនត់។ ២​-លំដាប់ថ្នាក់នៃក្រុមហ៊ុន និងលក្ខណៈនៃផែនការ (Corporate Level and Plan Characteristic) ដូចដែលបានបញ្ជាក់ខាងលើរួចមកហើយថា​ ការធ្វើផែនការគឺទាក់ទងទៅនិងការកំនត់នូវគោលដៅ(Objective setting-up) និងការបង្កើតឡើងនូវយុទ្ធសាស្រ្តទូទៅ(General Strategies) របស់ក្រុមហ៊ុន ឬស្ថាប័នមួយ ។ ការធ្វើផែនការសំរាប់អង្គភាពអាជីវកម្មមួយចំាបាច់ត្រូវសំរបសំរួលជាមួយកំរិត ឬទំហំរបស់ក្រុមហ៊ុនឬស្ថាប័ននោះ។ ២-១-លំដាប់ថ្នាក់នៃក្រុមហ៊ុន(Corporate Level) នៅក្នុងគ្រប់អាជីវកម្មទាំងអស់ គេបានធ្វើការចាត់លំដាប់ថ្នាក់នៃរចនា សម្ព័ន្ធសំខាន់ៗគឺលំដាប់សាជីវាកម្ម (Corporate Level) ដំដាប់ជំនួញ(Busi-ness Level) លំដាប់ប្រតិបត្តិការ(Operation Level)។

  12. ក-លំដាប់សាជីវកម្ម (Corporate Level) មានក្រុមហ៊ុនសាជីវកម្មភាគច្រើន ទោះបីជាមានទំហំតូច ឬធំក៏ដោយ ត្រូវតែមានទីស្នាក់ការធំមួយ(Corporate Headquarter)មួយ។ក៏ប៉ុន្តែក្រុមហ៊ុនដែលមានលក្ខណៈសាំញ៉ាំ និងធំដូចជា ក្រុមហ៊ុន ម៉ុងឬទ្ធីបានធ្វើការបែងចែកនូវមុខជំនួញជាច្រើនផ្នែក ដូចជា សំរាប់ម៉ុង ឬទ្ធី ផ្នែកជំនួញ (Business Group) ទាំងនេះរួមមានដូចជា ក្រុមហ៊ុនសំណង់ ក្រុមហ៊ុននាំចេញនាំចូលជាដើម។ជាធម្មតាលំដាប់សាជីវកម្មរសប់ក្រុមហ៊ុមួយ អ្នកគ្រប់គ្រង(អគ្គនាយក)ជាអ្នកដាក់ចេញនូវផែនការយុទ្ធសាស្ត្រផង និងជាអ្នកសំរេចចុងក្រោយលើផែនការនីមួយៗផងដែរ ។ ខ-លំដាប់ជំនួញ(Business Level) ជូនកាលគេហៅលំដាប់ថ្នាក់នេះថា​ ជាផ្នែកយុទ្ធសាស្រ្តជំនួញ(Business Strategy Department) ។ ក្នុងលំដាប់ថ្នាក់នេះ អ្នកគ្រប់គ្រងផ្តោតការយកចិត្ត

  13. ទុកដាក់ជាពិសេសក្នុងការកំណត់ ថា​តើគេត្រូវធ្វើយ៉ាងដូចម្តេច អោយការប្រកួតប្រជែងនៅលើទីផ្សាមានប្រសិទ្វិភាព ។ ឧទាហរណ៍ ក្រុមហ៊ុនសំណង់ ម៉ុង ឬទ្ធី គឺជាផ្នែកមួយនៃក្រុមហ៊ុនធំ ម៉ុង ឬទ្ធី ។ នៅក្នុងលំដាប់ជំនួញនេះភាគច្រើនគេអនុវត្តនូវផែនការស្នៀត ។ គ-លំដាប់ប្រតិបត្តិកា(Operation Level) នៅលំដាប់ថ្នាក់នេះ អ្នកគ្រប់គ្រងបានផ្តោតការយកចចិត្តទុកដាក់លើ ថាតើគេត្រូវធ្វើដូចម្តេច ដើម្បីអោយពួកគេសំរេចបាននូវផែនការប្រកួតប្រជែងនៅក្នុងមុខជំនួញ។ អ្នកគ្រប់គ្រងទាំងនេះ គឺជាប្រធាននៃផ្នែកនានាដូច ជាផ្នែកហិរញ្ញវត្ថុ ផ្នែកទីផ្សារ ផ្នែកធនធានមនុស្ស ឬផ្នែកផលិតកម្មជាដើម។ ដោយផ្អែកទៅលើរចនាសម្ព័ន្ធនៃលំដាប់ថ្នាក់ជំនួញ អ្នកគ្រប់គ្រងនៅផ្នែកប្រ តិបត្តិការនេះ អាចរាប់បញ្ចូល​អ្នកគ្រប់គ្រងដែលទទួលខុសត្រូវលើមុខជំនួញ នៅតាមតំបន់ភូមិសាស្ត្រ(សាខាក្រុមហ៊ុន)នានា ឬអ្នកគ្រប់គ្រងដែលទទួលខុសត្រូវលើផលិតផល ឬសេវាពិសេសណាមួយ។

  14. ការយកចិត្តទុកដាក់ជាសំខាន់ក្នុងការធ្វើផែនការសកម្មភាពរបស់ថ្នាក់ គ្រប់គ្រងលំដាប់ប្រតិបត្តិការ គឺស្ថិតនៅលើថា​ តើពួកគេអាចគាំទ្រនូវផែនការរបស់អ្នកគ្រប់គ្រងកំរិតជំនួញបានឬទេ។ម្យ៉ាងទៀត លំដាប់ប្រតិបត្តិការនេះជាអ្នកដាក់ចេញនូវផែនការប្រតិបត្តិការ។ ២-២-លក្ខណៈនៃផែនការ Plan Characteristic នៅក្នុងការធ្វើផែនការ គេផ្តោតការយកចិត្តទុកដាក់ទាំងលើគោលដៅចុងក្រោយ ព្រមទាំងមធ្យោបាយសំរាប់ប្រើប្រាស់ (តើនឹងត្រូវវធ្វើយ៉ាងដូចម្តេចដើម្បី សំរេចគោដៅ) ។ ការធ្វើផែនការ អាចមានលក្ខណៈផ្លូវការ (Formal Planning) ឬមិនផ្លូវការ (Informal Planning) ហើយអ្នកគ្រប់គ្រងទាំងអស់សុទ្ធ តែត្រូវមានភារកិច្ចក្នុងការធ្វើផែនការ ប៉ុន្តែអ្វីដែលពូកគេធ្វើនោះ មិនមែនសុទ្ធ តែផ្លូវការទាំងអស់ទេ ។ នៅក្នុងការធ្វើផែនការមិនផ្លូវការ មិនមានទំរង់ជា

  15. លាយល័ក្ខអក្សរ ហើយនៅក្នុងផែនការនោះ មានការចូលរួមតិចតូចបំផុត ឬគ្មានតែម្តងពីសំណាក់បុគ្គលផ្សេងទៀតនៅក្រុមហ៊ុន ឬស្ថាប័ន ។ ការធ្វើផែន ការប្រភេទនេះជានិច្ចកាលគេសង្កេតឃើញមាននៅក្នុងមុខជំនួញតូចៗ ដែលក្នុងនោះអ្នកគ្រប់គ្រង ជាម្ចាស់ជំនួញបានកំណត់នូវចក្ខុវិស័យ(Visions)ថាតើគាត់ចង់អោយមុខជំនួញរបស់គាត់បានដល់ទីណា និងតើត្រូវធ្វើដូចម្តេចដើម្បីទៅដល់ទីនោះ។ការធ្វើផែនការមិនផ្លូវការមានលក្ខណៈមិនទូទៅ ហើយមិនមាននិរន្តភាព។ ទោះបីវាជាលក្ខណៈរួមសំរាប់ក្រុមហ៊ុនតូចៗ ក៏ដោយក៏យើងឃើញថា​ការធ្វើផែនការមិនផ្លូវការក៏គេសង្កេតឃើញថា មានការធ្វើផែនការដែលមានលក្ខណៈស្មុគ្រស្មាញ។ នៅក្នុងការធ្វើផែនការផ្លូវការ ចំនួននៃគោលដៅជាក់លាក់សំរាប់ប្រតិ​បត្តិការ​ ត្រូវបានកំណត់ឡើងសំរាប់ឆ្នាំនីមួយៗ ។ គោលដៅទាំងនេះ ត្រូវបានសរសេរជាលាយល័ក្ខអក្សរនិងមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និង

  16. បុគ្គលិកនានារបស់ក្រុមហ៊ុន ឬស្ថាប័ន ។ ជាចុងក្រោយផែនការសកម្មភាព ជាក់លាក់នានាត្រូវបានបង្កើតឡើងដើម្បីសំរេចនូវគោលដៅ។ ៣-ហេតុអ្វីបានជាអ្នកគ្រប់គ្រងត្រូវធ្វើផែនការ?Why do managers Plan? ការកំណត់នូវគោលដៅ ការដាក់ចេញនូវយុទ្ធសាស្រ្ត​ដើម្បីសំរេចនូវគោល​ដៅនោះហើយ នឹងការបង្កើតឡើងនូវផែនការនានា ដើម្បីបញ្ចូល និងសំរបសំរួលនូវសកម្មភាពនានារបស់ក្រុមហ៊ុន គឺជាការងារមួយមានលក្ខណៈស្មុគស្មាញបំផុត ។ បើវាពិបាកយ៉ាងនេះ ហេតុអ្វីបានជាអ្នកគ្រប់គ្រងចង់ធ្វើផែនការ? តើការធ្វើផែនការមានផលប៉ះពាល់ (Impacts) អ្វីខ្វះដល់ប្រតិបត្តិការ? ៣-១-គោលបំណងនៃកាធ្វើផែនការ (Purposes of Planning) មានយ៉ាងហោចណាស់ហេតុផល ៤យ៉ាងដែលគេចាំបាច់ត្រូវធ្វើផែនការ នោះគឺៈ -ផែនការផ្តល់នូវការតំរង់ទិស(Planning give directions):ការធ្វើផែនការ

  17. ធ្វើអោយមានការខិតខំ ប្រឹងប្រែងស្មើៗគ្នា ព្រមទាំងតំរង់ទិសដល់អ្នកគ្រប់ គ្រងក៏ដូចជាដល់បុគ្គលិកធម្មតានៅក្នុងក្រុមហ៊ុន ឬស្ថាប័នដែរ ។ តាមរយៈផែនការនិយោជិកដឹងច្បាស់ថា​ ក្រុមហ៊ុនស្ថាប័ន ឬការងារ នៅផ្នែករបស់ខ្លួននឹងត្រូវធ្វើដំណើរឆ្ពោះទៅទីណានិងដឹងថាអ្វីខ្លះ ដែលពួកគេត្រូវធ្វើ ដើម្បីសំរេចនូវគោលដៅទាំងនេះ។ ការណ៍នេះធ្វើអោយពួកគេអាចសំរបសំរួល អាចធ្វើសហប្រតិបត្តិការជាមួយគ្នាទៅវិញទៅមក និងធ្វើអ្វីៗដើម្បីសំ រេចគោលដៅនោះ។ បើគ្មានការរៀបចំផែនការទេផ្នែកនានា និងបុគ្គលិករបស់ស្ថាប័ន ឬក្រុមហ៊ុនអាចធ្វើការដោយមានការខ្វែងគំនិតគ្នា (Conflicts)ហើយនេះគឺជាឧបសគ្គមួយ ដែលធ្វើអោយក្រុមហ៊ុន ឬស្ថាប័នមិនអាចសំរេចដល់គោលដៅប្រកបដោយប្រសិទ្ធភាព។ -កាត់បន្ថយផលប៉ះពាល់នៃការប្រែប្រួលនានា(Reduces of impact of changes):ដូចគ្នានេះដែរការធ្វើផែនការ​អាចកាត់បន្ថយនូវភាពមិនប្រាកដ

  18. ប្រជា(uncertainties)ដោយតំរូវអោយអ្នកគ្រប់គ្រងប្រមើលមើលទៅអនាគតប្រជា(uncertainties)ដោយតំរូវអោយអ្នកគ្រប់គ្រងប្រមើលមើលទៅអនាគត ដោយគិតទុកជាមុននូវការប្រែប្រូលនានាដែលអាចកើតមាន ពិចារណាទៅលើផលប៉ះពាល់ទាំងនោះ និងដាក់ចេញនូវការឆ្លើយតប (Response) មួយដ៏សមស្រប ។ ម្យ៉ាងទៀត ការធ្វើផែនការបញ្ជាក់ច្បាស់អំពីផលលំបាកនៃសកម្មភាពនានា (Consequences of actions) ដែលអ្នកគ្រប់គ្រងបានប្រើប្រាស់ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលទាំងនេះ ។ ទោះបីជាការធ្វើផែនការមិនបាន ផ្តោតការយកចិត្តទុកដាក់ជាពិសេសលើការប្រែប្រូលក៏ដោយ ក៏អ្នកគ្រប់គ្រងត្រូវធ្វើផែនការ ដើម្បីគ្រោងទុកជាមុននូវការប្រែប្រូល និងដាក់ចេញនូវការឆ្លើយតបប្រកបដោយប្រសិទ្ធិភាពបំផុតចំពោះការប្រែប្រូលទាំងនោះ។ កាត់បន្ថយនូវការខ្ជះខ្ជាយ និងភាពលើស(Minimize waste & redundancy):បន្ថែមលើសពីនេះទៀត ការធ្វើផែនការអាចកាត់បន្ថយនូវសកម្មភាពត្រូតគា្នឥតប្រយោជន៍(Useless Activities)។ នៅពលេដែលសកម្មភាពការងារ

  19. សំរបសំរួលជាមួយនឹង ផែនការដែលបានបង្កើតឡើងនោះ ពេលវេលា និងធនធានអត់ប្រយោជន៍នានា ត្រូវបានកាត់បន្ថយអោយឋិតនៅក្នុងកំរិតមួយអប្បបរិមា ។ ម្យ៉ាងទៀតនៅពេលដែលមធ្យោបាយ និងគោលដៅត្រូវបានកំណត់ច្បាស់លាស់តាមរយៈការធ្វើផែនការ នាំអោយយើងអាចដឹងច្បាស់អំពីប្រសិទ្ធិភាពនានា ហើយអប្រសិទ្ធិភាព(Inefficiencies)ទាំងនោះអាចត្រូវបានកែតំរូវ ឬលប់ចោលតែម្តង។ -បង្កើតស្តង់ដាប្រើប្រាស់ក្នុងការត្រួតពិនិត្យ (Set the standards used in controlling):ចុងបញ្ចប់ការធ្វើផែនការ ត្រូវបង្កើតឡើងនូវគោលដៅ ឬស្តង់ដានានាដែលនឹងត្រូវបានប្រើប្រាស់ក្នុងការត្រូតពិនិត្យ។ប្រសិនបើយើងច្បាស់ក្នុងចិត្តនូវអ្វីដែលកំពុងតែព្យាយាមធ្វើនោះ យើងអាចកំណត់បានថា​ តើយើងសំរេចបាននូវគោលដៅទាំងនោះយ៉ាងដូចម្តេច? នៅក្នុងការធ្វើផែនការគេបានដាក់ចេញនូវគោលដៅ និងផែនការនានា។ដូចនេះតាមរយៈការត្រូតពិនិត្យ

  20. យើងអាចធ្វើការប្រៀបធៀបនូវលទ្ធផល ដែលទទួលបានជាក់ស្តែងជាមួយនឹងគោដៅដែលបានដាក់ចេញ អាចអោយយើងកំណត់ច្បាស់នូវគំលាតធំៗ(Deviations)នានា​និងដាក់ចេញនូវការកែប្រែ (Corrective Actions)​ ចាំបាច់មួយចំនួន។បើគ្មានការធ្វើផែនការ ប្រាកដជាគ្មានមធ្យោបាយណាមួយ​ដើម្បីធ្វើកាត្រួតពិនិត្យទេ។ ៣-២-ការធ្វើផែនការ និងប្រសិទ្ធភាពជាក់ស្តែង (Planning and Actual Perfor-mance) តើផែនការមានប្រយោជន៍ឬទេ? តើពេលផែនការដែលបានដាក់ចេញហើយ អ្នកគ្រប់គ្រងនានាត្រូវយកមកប្រតិបត្តិឬទេ?ឆ្លងតាមការសិក្សាទៅលើកិច្ចប្រតិបត្តិការផែនការរបស់ក្រុមហ៊ុន បង្ហាញអោយឃើញថាពេលខ្លះមានលក្ខណៈវិជ្ជមាន(ត្រូវបានអនុវត្ត)ហើយពេលខ្លះផែនការមិនត្រូវបានអនុវត្តដោយពេញលេញទេ។

  21. មានការសិក្សាជាច្រើនត្រូវបានចាត់អោយមានឡើង ដើម្បីពិនិត្យមើលនូវទំនាក់ទំនងរវាងការដាក់ចេញផែនការ និងកិច្ចប្រតិបត្តការផែនការ។ដោយឈរលើមូលដ្ឋាននៃការសិក្សាស្រាវជ្រាវនេះយើងអាចទាញចេញនូវការសន្និដ្ឋាន​ដូចត​ទៅៈ • មានពេលខ្លះការប្រតិបត្តិ មិនអាចធ្វើតាមផែនការដែលបានដាក់ចេញទេ។បញ្ហានេះបណ្តាលមកពីកត្តាខាងក្រៅ(External factors) ច្រើនជាងកត្តាខាងក្នុង​(Internal factors) ដូចជាការផ្លាស់ប្តូរបរិស្ថានផ្នែកច្បាប់ និងនយោបាយរបស់ប្រទេស(Country’s legal and political environment changes) ឥទ្ធិពលរបស់សហជីពការងាដែលមានឥទ្ធិពល (Powerful labor unions) និងកំលាំងបរិស្ថានជំនួញ (Force of business environment)ផ្សេងៗទៀតដែលដាក់កំរិតដលជំរើសរបស់អ្នកគ្រប់គ្រង ហើយនឹងធ្វើអោយប៉ះពាល់ដល់ប្រតិ • បត្តិការរបស់ក្រុមហ៊ុន ដែលកំណត់ក្នុងផែនការដែលបានធ្វើឡើង។

  22. ជួនកាលទំនាក់ទំនងរវាងផែនការ និងប្រតិបត្តិការអាចទទួលឥទ្ធិពលពីការ គ្រោងពេលវេលានៃផែនការ។បានន័យថា មានផែនការខ្លះត្រូវការពេលវេលាវែងដើម្បីសំរេចបាន(ផែនការរយៈពេលវែង)។ដូច្នេះប្រតិបត្តិការសម្មភាពត្រូវ ធ្វើតាមដំណាក់កាលនានា ដែលបានកំណត់ក្នុងផែនការ។ • ពេលខ្លះកិច្ចប្រតិបត្តិការទទួលបាននូវលទ្ធផលលើសពីគោលដៅ ដែលមានចែងនៅក្នុងផែនការ។ • ៤-កិច្ចដំណើរការនៃការធ្វើផែនការ​ (Planning Process) • ក្នុងការរៀបចំផែនការ គឺប្រព្រឹត្តទៅដោយផ្អែកទៅលើធាតុផ្សំជាគន្លឹះ ៧ • ចំនុចៈ • ៤-១-ការវិភាគទៅលើបរិស្ថាន Analyzing Environment • ធាតុផ្សំធំមួយនៃដំនើរការនៃការរៀបចំផែនការ គឺការវាយតំលៃទៅលើ បរិស្ថានជុំវិញនូវក្នុងមុខជំនួញ (Business Environment) ។ ការរៀបចំ និង

  23. និងការអនុវត្តន៍ផែនការ ដោយមិនបានយកចតិ្តទុកដាក់ធ្វើការវាយតំលៃទៅលើបរិស្ថានទេនោះ អាចអោយក្រុមហ៊ុនសំរេចបាននូវលទ្ធផលដែលចង់បាននោះទាបបំផុត ។ នៅក្នុងការវិភាគទៅលើបរិស្ថាន សកម្មភាពដែលត្រូវយកចិត្តទុកដាក់នោះគឺៈ ការព្យាករណ៍ (Forecasting)​ ការកំណត់អំពីភាពមិនប្រា កដប្រជានៃផ្នែកបរិស្ថាន(Environmental Uncertainty) -ការព្យាករណ៍ Forecasting ឧទាហរណ៍មួយក្នុងចំនោមឧទាហរណ៍សំខាន់ៗជាច្រើន ដែលអ្នកគ្រប់ គ្រងប្រើប្រាស់ក្នុងការវាយតំលៃ(Assessment)ទៅលើបរិស្ថាន គឺព្យាករណ៍។ ការព្យាករណ៍ គឺជាការទស្សន៍ទាយនូវហេតុការណ៍នានាដែលអ្នកគ្រប់គ្រងមានការជឿជាក់ថា វានឹងកើតមានឡើងដែលអាចបង្កអោយមានផលប៉ះ ពាល់ដល់ក្រុមហ៊ុន ឬការទទួលខុសត្រូវរបស់ខ្លួន។ឧទាហរណ៍ប្រសិនបើអ្នកបើកក្រុមហ៊ុនសាងសង់លំនៅដ្ឋាន បានធ្វើការព្យាករណ៍លើអត្រាការប្រាក់

  24. អត្រាការប្រាក់(Forecasting on interest rates)មានសារៈសំខាន់ចំពោះអ្នក។ -ភាពមិនប្រាកដប្រជានៃបរិស្ថានEnvironment Uncertainty ទំហំនៃភាពមិនប្រាកដប្រជានៅក្នុងបរិស្ថានជំនួញ មានផលប៉ះពាល់ទៅនឹងអត្ថប្រយោជន៍(Utility)នៃការព្យាករណ៍ និងប៉ះពាល់ទៅដល់ការវាយតំលៃទៅលើបរិស្ថាន។ភាពមិនប្រាកដប្រជាផ្នែកបរិស្ថានជំនួញា អាចបណ្តាលមក ពីកត្តាជាច្រើន ។ ឧទាហរណ៍ដូចជា អាចធ្វើអោយមានការប្រែប្រួលជាគន្លឹះមួយចំនួនដែលប៉ះពាលដល់មុខជំនួញរបស់អ្នក ហើយការប្រែប្រួលនោះយើងមិនអាចដឹងមុនបានទេ ។ ការនាំចេញរបស់អ្នកអាចទទួលឥទ្ធិពលពីការប្រែប្រួលនៃអត្រាប្តូរប្រាក់ ។ បញ្ហាសំខាន់សំរាប់អ្នកគ្រប់គ្រង និងផែនការសកម្មភាព (Action Plans)របស់ក្រុមហ៊ុន គឺថានៅពេលដែលមានភាពមិនប្រាកដប្រជាផ្នែកបរិស្ថាន កាន់តែធំ តំរូវអោយផែនការបស់គេមានភាពទន់ភ្លន់(Flexible) ដោយអាចធ្វើ

  25. ធ្វើការបត់បែនតាមការប្រែប្រួលនៃបរិស្ថានទាំងនោះ ។ ក្នុងករណីខ្លះអ្នកគ្រប់គ្រងអាចរៀបចំនូវផែនការសំរាប់ប្រើប្រាស់នៅគ្រាអាសន្ន(Contingency Plans)។ ៤-២-ការកំណត់គោលដៅ Setting Objectives ធាតុផ្សំទីពីរ នៅក្នុងដំណើរការៀបចំផែនការ គឺការកំនត់នូវគោលដៅ ឬក៏អាចហៅម្យ៉ាងទៀតថាលទ្ធផលចុងក្រោយ(Desired outcomes) ដែលគេចង់បានសំរាប់ក្រុមហ៊ុន ឬស្ថាប័នទាំងមូល សំរាប់ផ្នែកដោយឡែកណាមួយ​ ឬអនុវត្តនូវសកម្មភាពពិសេសនានា ដោយគ្មានការគិតគូរ ថាតើដំណាក់កាលនីមួយៗនៃសកម្មភាពនោះមានគោលដៅឆ្ពោះទៅណា ឬដោយមិនបានគិតគូរថា តើគេរំពឹងទុកថានឹងទទួលបាននូវអ្វីមួយដែលកើតឡើង ។

  26. ៤-៣-តំរូវការកត្តាផលិតកម្ម Input Demand Factors ធាតុផ្សំទី៣ នៅក្នុងដំនើរការនៃការរៀបចំផែនការ គឺជាការកំនត់នូវសេចក្តីត្រូវការនានា ជាពិសេសអ្នកគ្រប់គ្រងត្រូវលើកឡើងនូវសំនួរថា តើយើងធ្វើអ្វីខ្លះដើម្បីអោយយើងអាចចេញពីទីនេះទៅដល់ទីនោះបាន? ។ ពាក្យថា ទីនោះ “There”គឺសំដៅដល់គោលដៅនានា ដែលយើងបានពិភាក្សារពីមុនរួចមកហើយ ។ ពាក្យថាទីនេះ “Here”តំរូវអោយធ្វើការវាយតំលៃ ឬយល់ដឹងអោយបានច្បាស់ ថាតើសព្វថ្ងៃក្រុមហ៊ុនរបស់យើង​ស្ថិតនៅត្រង់ណា។ ដើម្បីចាប់ផ្តើមនូវដំនើរការរៀបចំផែនការ ជាបឋមអ្នកត្រូវតែយល់អោយ បានច្បាស់អំពីកត្តាដឹកនាំជាគន្លឹះ(Key drivers) នានា ។ ឧទហរណ៍សន្មតថា​អ្នកបើកសិប្បកម្មផលិតស្បែកជើងហើយគោលដៅរបស់អ្នកគឺបង្កើននូវទំហំនៃទីផ្សារ ដោយចង់គ្រប់គ្រងទីផ្សារពី១០ ទៅ១៥ ភាគរយនៃទីផ្សារស្បែក ជើងទាំងមូល ។ តើអ្វីដែលជាកត្តានាំមុខដើម្បីដណ្តើមទីផ្សារបាន? ។ អ្នកអាចត្រូវការធ្វើការពង្រីកនូវប្រភេទផលិតផលស្បែកជើងរបស់អ្នក ។

  27. ជាលទ្ធផល អ្នកកំណត់ថា តំរូវការមួយនៅក្នុងតំរូវការដទៃៗទៀត គឺការបង្កើតឡើងនូវប្រភេទស្បែកជើងដែលល្អបំផុតនៅលើទីផ្សារនោះ ពេលដែល ទីនោះនៅមិនទាន់មានគេផលិតនៅឡើយទេ ។ ដើម្បីពង្រីកនូវទីផ្សារស្បែក ជើងរត់ប្រណាំង(Running Shoes)នេះ អ្នកអាចកំណត់ថាបច្ចេកវិទ្យាក្នុងការធ្វើទ្រនាប់ស្បែកជើងនោះគឺជាកត្តានាំមុខ (Key Driver) មួយក្នុងចំនោមកត្តាផ្សេងៗទៀត។ ម្យ៉ាងទៀតអ្នកអាចកំណត់ថា អ្នកប្រើប្រាស់ទិញស្បែកជើងរត់ប្រណាំងគឺដោយសាពេលគេពាក់វារត់ វាមិនសូវឈឺជើង ជាលទ្ធផល អ្នកក៏អាចកំណត់ផងដែរថានឹងជ្រើសរើសយកការផលិតស្បែកជើងរត់ប្រណាំងដោយប្រើបច្ចេកវិទ្យាថ្មីដើម្បីផលិតទ្រនាប់ស្បែកជើង។ចំនុចសំខាន់គឺត្រង់ថាការបញ្ជាក់នូវសេចក្តីត្រូវការចំប​ងនានាគឺប្រហែលកើតចេញពីការកំណត់អំពីកត្តាគន្លឹះនៃគោលដៅរបស់ក្រុមហ៊ុន។

  28. ៤-៤-ការវាយតំលៃទៅលើធនធានរបស់ក្រុមហ៊ុន Assessing Resources ធាតុផ្សំទីបួននៅក្នុងដំនើរការនៃការរៀបចំផែនការ គឺការវាយតំលៃទៅលើធនធានដែលគេត្រូវការ (Required Resources) និងលើធនធានទំនេរ(Available Resources) ដែលក្រុមហ៊ុនមាន។ធាតុផ្សំនេះ មានទំនាក់ទំនងយ៉ាងជិតស្និទ្ធទៅនឹងការបញ្ជាក់នូវតំរូវការនានា។ប៉ុន្តែការបញ្ជាក់តំរូវការ និងការវាយតំលៃទៅលើធនធាន មិនមែនដូចគ្នាទេ។មធ្យោបាយដែលងាយស្រួលបំផុត ក្នុងការបែងចែកអោយដាច់ពីគ្នា គឺដោយគិតថាតំរូវការ ជាអ្វីដែលចាំបាច់ដើម្បីសំរេចនូវគោដៅ ហើយត្រូវមានប្រភេទធនធានប៉ុណ្ណា ដើម្បីសំរេចគោលដៅនោះ។ -អំពីធនធានដែលត្រូវការចាំបាច់ Resources Required យើងលើកយកឧទាហរណ៍ ដែលបាននិយាយអំពីកាផលិតស្បែកជើងរត់ប្រណាំង​និងពិនិត្យទៅលើតំរូវការជាគន្លឹះ ក្នុងកាផលិតស្បែកជើងម៉ូតថ្មីបំផុត

  29. នៅលើទីផ្សារ។ ទាក់ទងនឹងតំរូវការគន្លឹះនេះ សំនួរដែលចោទឡើងសំខាន់ដំ បូងនោះគឺតើធនធានអ្វីខ្លះដែលគេត្រូវការដើម្បីផលិតនូវផលិតផលថ្មីនេះ?សន្មត់ថាអ្នកបានកំណត់ថា​នឹងជួលវិស្វករកំពូលៗ៣​រូប ​ដើម្បីធ្វើការតុបតែងនូវផលិតផលសំរាប់រយៈពេលពីរខែ និងកំណត់នូវថវិការចំនួន SUD100,000ដើម្បីផលិតផលគំរូដើម។ បន្ថែមលើនេះទៀត អ្នកកំណត់ថា នឹងបន្ថែមនូវសំភារៈបរិក្ខាថ្មីក្នុងតំលៃ $50,000ដើម្បីផលិតស្បែកជើងប្រភេទថ្មីនេះ។ចុងក្រោយបំផុតអ្នកកំនត់ថា​នឹងដាក់ចេញនូវថវិកាសំរាប់ធ្វើការឃោសនា និងការផ្សាយណាណិជ្ជកម្មចំ នួន$20,000 ដើម្បីផ្សព្វផ្សាយនូវផលិតផលថ្មីនេះអោយមានប្រសិទ្ធិភាព ។ ករណីនេះ គេមិនបានប្រមូលយកនូវធនធានទាំងអស់ ដែលក្រុមហ៊ុនត្រូវការដើម្បីតុបតែងផលិតផល និងលក់នូវផលិតផលថ្មីនេះទេក៏ប៉ុន្តែគេគ្រាន់តែដាក់ចេញនូវធនធានផ្នែកហិរញ្ញវត្ថុ (Financials Resources) ធនធានមនុស្ស

  30. Human Resources) បរិក្ខារ (Equipment) និងបច្ចេកវិទ្យា (Technology) ដែលត្រូវការប៉ុណ្ណោះ -ធនធានទំនេរ(ដែលអាចប្រើប្រាស់បាន) Available Resources ការយល់ដឹងច្បាស់អំពីប្រភពធនធានដែលត្រូវការនាំអោយយើងអាចធ្វើការវាយតំលៃថា​ តើធនធានអ្វីខ្លះទៀតដែលអាចយកមកប្រើប្រាស់នបាន?។វាច្បាស់ណាស់ហើយថា ដើម្បីអោយផែនការមួយមានប្រសិទ្ធភាពវាមិនត្រឹមតែជាការរៀបចំផែនការល្អទេ ប៉ុន្តែត្រូវតែជាផែនការមួយដែលអាចអនុវត្តបានស្រួលទៀតផង ។ ប្រសិនបើធនធានត្រូវការមានទំហំច្រើនជាងធនធានទំនេរ ទាំងធនធានថ្មី ដែលចំាបាច់ត្រូវតែទទួលបាន និងទាំងផែនការត្រូវតែធ្វើការផ្លាស់ប្តូរ ។ ការផ្លាស់ប្តូរផែនការតំរូវអោយមានការផ្លាស់ប្តូរគោដៅ ។

  31. ៤-៥-ការបង្កើតផែនការសកម្មភាពDeveloping Action Plans ធាតុផ្សំទី៥នៃដំនើរការធ្វើផែនការ គឺការបង្កើតនូវសកម្មភាពពិសេសរបស់ផែនកា ។ ផែនកាសកម្មភាព គឺជាការរៀបតាមលំដាប់នូវសកម្មភាពនា នាដែលត្រូវអនុវត្តដើម្បីបំពេញនូវគោលដៅដែលបានបង្កើតឡើង។ -ការរៀបផែនការសកម្មភាពតាមលំដាប់ និងការកំណត់ពេលវេលា Sequence and Timing ធាតុសំខាន់មួយក្នុងចំណោមធាតុសំខាន់ផ្សេៗទៀត សំរាប់ធ្វើអោយផែន ការសកម្មភាពមានប្រសិទ្ធិភាពនោះគឺ ការរៀបតាមលំដាប់នូវសកម្មភាព និងការកំនត់ពេលវេលាច្បាស់លាស់សំរាប់ដំណាក់កាលមួយៗនៃសកម្មភាពដែលមានក្នុងផែនការ។ ឧទាហរណ៍ជារួមមួយ ក្នុងចំណោមឧបករណ៍ដ៏ទៃទៀត ដែលគេប្រើប្រាស់ក្នុងការរៀបចំផែនកាសកម្មភាព គឺការរៀបចំតាមលំដាប់លំដោយរវាងសកម្មភាព និងពេលវេលា។

  32. -ការទទួលខុសត្រូវ Accountability កត្តាគន្លឹះទី២នៃផែនការសកម្មភាពដែលមានប្រសិទ្ធិភាព គឺការកំណត់ថាតើអ្នកណាជាអ្នកទទួលខុសត្រូវលើសកម្មភាពនីមួយៗ។ ការដឹងច្បាស់អំពីអ្នកទទួលខុសត្រូវលើកិច្ចការនីមួយៗ នាំអោយយើងអាចសម្រប​សម្រួលរវាង​សកម្មភាពរបស់បុគ្គលិកផ្សេងៗ ដែលទទួលបន្ទុកលើផែនការទាំងមូល។ ៤-៦-ការអនុវត្តផែនការ Implementing Plans ដរាបណាផែនការសកម្មភាពត្រូវបានបង្កើតឡើងហើយវាត្រូវតែយកទៅអនុវត្ត ។ ទំហំនៃការអនុវត្តអាចមានផលប៉ះពាល់លើលទ្ធផលជាក់ស្តែង ច្រើនប៉ុន្តែជ័យជំនេះ ភាគច្រើននៃការអនុវត្តផែនការអាចត្រូវបានធានា ដោយអនុវត្តបានល្អនូវដំណាក់កាលនានា ដែលយើងបានពិពណ៌នាខាងលើក្នុងដំណើរ ការនៃការធ្វើផែនការ ។ មានផែនការជាច្រើន តែងតែមានការខកខានក្នុងដំណាក់កាលនៃការអនុវត្តពីព្រោះដោយសារការវាយតំលៃតំលៃលើ

  33. ធនធានមិនបានគ្រប់គ្រាន់ (Inadequate assessment of resources) ទាំងធនធានដែលត្រូវការចាំបាច់ (Required Resources) ទាំងធន​ធានទំនេរ(Available Resources​​) ។ ៤-៧-ការតាមដានត្រួតពិនិត្យលើលទ្ធផល Monitoring Outcomes ធាតុផ្សំចុងក្រោយ ក្នុងការដំណើរការរៀបចំផែនការ គឺការតាមដានត្រូតពិនិត្យលើលទ្ធផល(Outcomes) ។ ប្រសិនបើគោលដៅត្រូវបានកំណត់យ៉ាងច្បាស់តាំងពីការរៀបចំផែនការពីដើមដំបូងមក វាអាចមានបញ្ហាបន្តិចបន្តួចដែលកើតឡើងត្រង់ថា តើទិន្នផលអ្វីខ្លះដែលត្រូវធ្វើការតាមដានត្រូតពិនិត្យ ឬក៏តើវាអាចធ្វើការវាស់វែងបានយ៉ាងដូចម្តេច។ប្រសិនបើផែនការត្រូវ បានរំពឹងទុកថាលទ្ធផលនឹងត្រូវបានបញ្ជាក់ដោយកំនើនហិរញ្ញវត្ថុ (Financial Growth) របស់ក្រុមហ៊ុនហើយវាអាចត្រូវបានវាស់វែងដោយផ្អែកលើការកើន ឡើងផ្នែកលក់ ដូច្នេះទិន្នផលដែលត្រូវធ្វើការតាមដាននិងត្រូតពិនិត្យត្យមានលក្ខណៈច្បាស់លាស់។

  34. គេសន្មតថា ទាល់តែមានថវិកាគ្រប់គ្រាន់ទើបធានាការអនុវត្តផែនការដែលយើងបានធ្វើទាំងប៉ុន្មាន ។ យើងនឹងសិក្សាលើវិធីសាស្ត្របង្កើតនូវគំរោងថវិការ ដែលមានសារៈសំខាន់ចំពោះក្រុមហ៊ុន សាជីវកម្ម សគ្រាស កសិដ្ឋាន ឬជំនួញខ្នាតូច នៅក្នុងមេរោនបន្តបន្ទាប់ខាងមុខទៀត ។

  35. Thanks for Your Pay Attention Please Raise Your Questions and Commons

  36. សំណួរពិភាក្សា ១​ តើអ្វីទៅជាផែនការ? ២ តើផែនការមានប៉ុន្មានប្រភេទ? ចូររៀបរាប់ ៣ តើលំដាប់នៃក្រុមហ៊ុនអ្វីខ្លះ? ចូរពន្យល់ ៤ ចូរពន្យល់ពីគោលបំណងនៃការធ្វើផែនការ ៥ ហេតុអ្វីបានជាអ្នកគ្រប់គ្រងត្រូវធ្វើផែនការ? ចូរពន្យល់ ៦ ចូរពិពណនាអំពីកិច្ចដំណើរការនៃការធ្វើផែនការ ៧ តើកិច្ចដំណើរការនៃការធ្វើផែនការមានចំណុចសំខាន់ៗប៉ុន្មានយ៉ាង? ​​​​​​ តើវាមានអ្វីខ្លះ?

  37. សំណួរពិភាក្សា ១​ តើអ្វីទៅជាផែនការ? ២ តើផែនការមានប៉ុន្មានប្រភេទ? ចូររៀបរាប់ ៣ តើលំដាប់នៃក្រុមហ៊ុនអ្វីខ្លះ? ចូរពន្យល់ ៤ ចូរពន្យល់ពីគោលបំណងនៃការធ្វើផែនការ ៥ ហេតុអ្វីបានជាអ្នកគ្រប់គ្រងត្រូវធ្វើផែនការ? ចូរពន្យល់ ៦ ចូរពិពណនាអំពីកិច្ចដំណើរការនៃការធ្វើផែនការ ៧តើកិច្ចដំណើរការនៃការធ្វើផែនការមានចំណុចសំខាន់ៗប៉ុន្មានយ៉ាង? ​​តើវាមានអ្វីខ្លះ? ១​ ហេតុអ្វីចាំបាច់បង្កើតនូវផែនការថវិកា?(២) ២ តើការព្យាករណ៍នៃការលក់ជាប់ពាក់ព័ន្ធនឹងកត្តាអ្វីខ្លះ? ចូរពន្យល់ ៣ ចូរពន្យល់ពីនិតិវិធីនៃការធ្វើតផែនការ និងការត្រួពិនិត្យ

  38. សំណួរពិភាក្សា៣ ១​ តើអ្វីទៅជាគំរោងថវិកាមេ? ពន្យល់ ។ តើវាមានសមាសភាពអ្វីខ្លះ? ២ តើគំរោងថវិកាប្រតិបត្តិការមានអ្វីខ្លះ? ចូររៀបរាប់ ៣ តើគំរោងថវិកាថិរញ្ញវត្ថុមានអ្វីខ្លះ? ចូររៀបរាប់ ១​ ចូរពន្យល់ពីគំរោងថវិកាស្តាទិច (៥) ២ តើអ្វីទៅជាគំរោងថវិការប្រែប្រួល ៣ ហេតុអ្វីបានជាគេត្រូវការគំរោងថវិកាប់តបែន? ចូរពន្យល់ ៤ តើការអនុវត្តន៍ជាក់ស្តែងគំរោងថវិកាបត់បែនមានជំហានអ្វីខ្លះ? ចូរពន្យល់ ៥ ចូរពន្យល់អំពីរបាយការថវិកាបត់បែន ១​ តើអ្វីទៅជាព័តមានហិរញ្ញវត្ថុ? ចូរពន្យល់ពីការធ្វើសេចក្តីសំរេចចិត្ត ៦ ២ ចូររៀបរាប់ពន្យល់ពីដំណើរការវិភាគភាពខុសគ្នានៃហិរញ្ញវត្ថុ ៣ តើការវិភាគភាពខុសគ្នាមានអ្វីខ្លះ? រៀបរាប់

More Related